មិនតបត!​​ តារាចម្រៀងសម្លេងផ្អែមស្រទន់ អ្នកនាង ពេជ្រ សូលីកា បញ្ជាក់ច្បាស់ៗថា “មាសសុទ្ធមិនខ្លាចភ្លើង”

បន្ទាប់ពីផ្ទុះរឿងសិល្បៈ អំពីសិស្សច្បង សិស្សប្អូន មិនឲ្យតម្លៃគ្នានៅក្នុងកម្មវិធីមួយ ធ្វើឲ្យមហាជនគិតថាជាអ្នកនាង ពេជ សូលីកា ជាសិល្បៈជំនាន់ក្រោយ ដែលមិនឲ្យតម្លៃរាមច្បងម្នាក់នោះ។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងបណ្ដាញសង្គមអ្នកនាង​ គឺមិនមានបកស្រាយ ឬប្រតិកម្មអ្វីនោះទេ។ ទើបតែថ្មីៗនេះនាងបានបង្ហោះសារថា “ជាដំបូង នាងខ្ញុំ សូមគោរពនឹង សុំការអភ័យទោសពីសំណាក់បងប្អូនទស្សនិកជនទាំងអស់របស់នាងខ្ញុំ ដែលធ្វើអោយបណ្ដាញសង្គម មានភាពវឹកវរ ដោយសាររូបនាងខ្ញុំ ក្នុងពេលប៉ុន្មានថ្ងៃមកនេះ នាងខ្ញុំសូមចូលដល់សំណេរបស់នាងខ្ញុំតែម្ដង រឿងហេតុដែលនាងខ្ញុំមិនបកស្រាយអ្វីទាំងអស់។

ព្រោះការបកស្រាយ វាគ្រាន់តែជាការដែលធ្វើអោយអ្នកដទៃមើលមកខ្ញុំជាបុគ្គលដែលស្អាតស្អំ តែវាមិនបានធ្វើអោយខ្លួនខ្ញុំរស់នៅធ្វើជាមនុស្សល្អនោះទេ តាំងពីតូចរហូតដល់ដឹងក្ដី ខ្ញុំជឿតែមួយគត់ក្នុងឆាកជីវិតរបស់ខ្ញុំ គឺជឿទៅលើ “ពេលវេលា” 

អាក្រក់ ល្អ ស ខ្មៅ ខុស ត្រូវ គឺពេលវេលាជាអ្នកបញ្ជាក់អោយខ្ញុំយល់ច្បាស់នឹងមិនស្ដាយក្រោយ នាងខ្ញុំជ្រើសរើសស្ងប់ស្ងាត់ ក៏ព្រោះតែនាងខ្ញុំដឹងថា អ្នកនិពន្ធរឿងនេះនឹងមិននិពន្ធអោយមានភាគបញ្ចប់នោះទេ ដូច្នេះហើយ ទើបនាងខ្ញុំមិនចូលរួមសម្ដែងក្នុងរឿងមួយនេះ បើពិតជាមានភាគបញ្ចប់មែន មិនមែនរហូតមកដល់ពេលនេះ នៅតែភាគបន្តចាក់បញ្ចាំងជូនបងប្អូនទស្សនាទៀតនោះទេ។

បើដរាបណាអ្នកនិពន្ធនៅតែបន្តទាំងក្នុងឆាក នឹង ក្រៅឆាក គ្រប់កន្លែងបែបនោះ ខ្ញុំរើសផ្លូវ Peace ពីព្រោះវាជាកន្លែងដែលអោយខ្ញុំស្ងប់សុខសេចក្ដីសុខផ្លូវចិត្តរបស់ខ្ញុំ ផ្លូវចិត្តខ្ញុំល្អ ខ្ញុំគិតតែរឿងល្អៗ  មិនក្ដៅក្រហាយ មិនខឹង មិនស្អប់ មិនគុំគួន មិនចង់ប្រកួតឈ្នះចាញ់នឹងអ្នកណា មិនត្រូវការរកភាពស្អាតស្អំអោយខ្លួនឯង។

 ប៉ុន្តែក្នុងសំណេរនេះ នាងខ្ញុំក៏ចង់បញ្ជាក់ដែរថា បើពិតជាតម្រូវអោយរូបនាងខ្ញុំ ត្រូវតែបកស្រាយជាដាច់ខាត នាងខ្ញុំសុំបញ្ជាក់ច្បាស់ៗថា “មាសសុទ្ធមិនខ្លាចភ្លើង”។