ឯកឧត្តម សួន សេរីរដ្ឋា៖ អនុព័ន្ធយោធាអាមេរិក ទះកំភ្លៀងសៀមមួយដៃធ្ងន់ នៅចំពោះមុខអនុព័ន្ធយោធាអន្តរជាតិ!

«អនុព័ន្ធយោធាអាមេរិក ទះកំភ្លៀងសៀមមួយដៃធ្ងន់ នៅចំពោះមុខអនុព័ន្ធយោធាអន្តរជាតិ ដែលសៀមអញ្ជើញឲ្យទៅស្តាប់ការនិទានរឿងបោកប្រាស់ដែលខ្លួនឈ្លានពានកម្ពុជា!» នេះជាលើកឡើងរបស់ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា។

តាមរយៈសំណេរលើគណនីហ្វេសប៊ុកឯកឧត្តម សួន សេរីរដ្ឋា បានអះអាងថា ការប៉ុនប៉ងរបស់ភាគីថៃ ក្នុងការនាំគណៈប្រតិភូអនុព័ន្ធយោធាមកពី ២០ ប្រទេស ទៅកាន់តំបន់ម៉អ៊ីឌែង ខេត្តស៊ីសាកេត ដើម្បីយកការគាំទ្រផ្នែកសីលធម៌ បែរជាត្រូវជួបនឹង«តថភាពយុទ្ធសាស្ត្រ» ដែលបកស្រាយដោយភាពប៉ិនប្រសប់ច្បាស់ៗ ពីសំណាក់លោកវរសេនីយ៍ឯក Matthew P. Stueck អនុព័ន្ធកងទ័ពអាកាសសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ។

លោក Stueck និយាយទៅកាន់ភាគីថៃថា៖ «ការប្រើប្រាស់តំបន់ប្រាសាទព្រះវិហារជាទីតាំងប្រតិបត្តិការយោធា មិនមែនជារឿងចម្លែកក្នុងក្បួនសឹកនោះឡើយ។ វាជាយុទ្ធសាស្ត្រ ដែលត្រូវតែគ្រងនូវភូមិសាស្ត្រដាច់ខាត (Strategic High Ground) ដើម្បីឧត្តមភាពក្នុងសមរភូមិ» ។

បើតាមឯកឧត្តម សួន សេរីរដ្ឋា នេះជាការទះកំផ្លៀងដោយសម្តីទៅលើការរអ៊ូរទាំរបស់ថៃ ដោយបញ្ជាក់ថា កម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួននៅលើទីតាំងយុទ្ធសាស្ត្រដែលខ្លួនមានអធិបតេយ្យភាព មិនមែនកម្ពុជាប្រើប្រាស់ប្រាសាទជាខែលនោះទេ ។ កងទ័ព និងនគរបាលកម្ពុជា មិនមែនទើបតែមកដល់ទីនោះក្នុងពេលមានជម្លោះឡើយ ប៉ុន្តែគឺជា«អាណាព្យាបាលមរតកដូនតា» ដែលបានឈរជើងការពារសម្បត្តិបេតិកភណ្ឌពិភពលោកនេះ តាំងពីយូរលង់ណាស់មកហើយ។

ឯកឧត្តមបានបន្ថែមថា ក្រុមអនុព័ន្ធយោធាទាំងនោះ គឺជា«ឥន្ទ្រីភ្នែកម្នាស់»** ដែលមើលឃើញធ្លុះនូវឧបាយកល និងការសម្តែងរបស់យោធាថៃ។ ផ្ទុយពីការទទួលបានការអាណិតអាសូរ ថៃបែរជាត្រូវទទួលរងនូវភាពអាប់ឱនកេរ្តិ៍ឈ្មោះ នៅចំពោះមុខមន្ត្រីយោធាអន្តរជាតិ ដែលដឹងច្បាស់ថាអ្នកណាជាអ្នកបង្ក និងអ្នកណាជាអ្នកការពារ។ លោក Stueck បានសង្កត់ធ្ងន់ឱ្យថៃគោរពតាមកិច្ចព្រមព្រៀងទីក្រុងគួឡាឡាំពួ ព្រោះការចង់បាន«សន្តិភាព» វាថ្លៃថ្នូរជាងការធ្វើសង្គ្រាមឈ្លានពាន ៕

5
Promotion