តុលាការពាណិជ្ជកម្មអាមេរិកបានរារាំងពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយបានរកឃើញថាប្រធានាធិបតីរូបនេះបានប្រើប្រាស់អំណាចហួសព្រំដែន ដោយការដាក់ពន្ធលើការនាំចូលពីដៃគូពាណិជ្ជកម្មសហរដ្ឋអាមេរិក។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២៩ ខែឧសភានេះ។
តុលាការពាណិជ្ជកម្មអន្តរជាតិថា រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកផ្តល់ឱ្យសភានូវសិទ្ធិអំណាចផ្តាច់មុខក្នុងការគ្រប់គ្រងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតដែលមិនត្រូវបានបដិសេធដោយអំណាចគ្រាអាសន្នរបស់ប្រធានាធិបតីដើម្បីការពារសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
ចៅក្រមក៏បានបញ្ជាឱ្យរដ្ឋបាល ត្រាំ ចេញបទបញ្ជាថ្មីដែលឆ្លុះបញ្ចាំងពីដីកាអចិន្ត្រៃយ៍ក្នុងរយៈពេល ១០ថ្ងៃ។ ប៉ុន្មាននាទីក្រោយមក រដ្ឋបាល ត្រាំ បានប្តឹងឧទ្ធរណ៍ និងបានសាកសួរពីសិទ្ធិអំណាចរបស់តុលាការ។
យ៉ាងណាម៉ិញ តុលាការបានធ្វើឱ្យមានសុពលភាពភ្លាមៗជាមួយនឹងបទបញ្ជាទាំងអស់របស់លោក ត្រាំ លើពន្ធគយចាប់តាំងពីខែមករាដែលត្រូវបានចាក់ឫសនៅក្នុងច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) ដែលជាច្បាប់ដើម្បីដោះស្រាយការគំរាមកំហែង «មិនធម្មតា និងវិសាមញ្ញ» អំឡុងពេលមានអាសន្នជាតិ៕
ដោយ៖ ចិន្តា ទីទិ




