គណបក្សកុម្មុយនីស្តវៀតណាម បានសម្រេចដាក់វិន័យលើអតីតប្រធានាធិបតី លោក Nguyen Xiang Phuc និងលោក Vo Van Thuong ព្រមទាំងអតីតប្រធានរដ្ឋសភា លោក Vuong Dinh Hue ដោយដកហូតតំណែងទាំងអស់នៅក្នុងបក្ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃចន្ទ ទី២១ ខែកក្កដា។
គណបក្សកុម្មុយនិស្ដវៀតណាមដោយបញ្ជាក់ពីការបំពានលើបទបញ្ជាផ្ទៃក្នុងរបស់បក្ស បានប្រកាសពីការដាក់ពិន័យខាងលើកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ លោក Nguyen Xuan Phuc និងលោក Vo Van Thuong បានលាលែងចេញពីតំណែងរួចទៅហើយ ដូច្នេះការសម្រេចចិត្តដាក់ពិន័យនេះមិនធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋនោះទេ។
សូមជម្រាបថា លោក Phuc លោក Thuong និងអតីតប្រធានរដ្ឋសភា លោក Vuong Dinh Hue ត្រូវបានដកហូតតំណែងទាំងអស់នៅក្នុងបក្ស ដែលនេះជាការពិន័យធ្ងន់ធ្ងរកម្រិតទី២ ក្នុងចំណោម ៤កម្រិតរបស់គណបក្សកុម្មុយនិស្ដវៀតណាម។ ការពិន័យធ្ងន់ធ្ងរបំផុតគឺត្រូវបណ្ដេញចេញពីបក្ស។ បើតាមកាសែតក្នុងស្រុកវៀតណាម បានឲ្យដឹងថា អតីតមេដឹកនាំវៀតណាមទាំងនេះរបូតដំណែងដោយសារ មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ៕


