ជនជាតិយូដាជ្រុល-គ្រិស្តអូស្សូដក់ បិទផ្លូវក្នុងក្រុងយេរូសាឡឹម តវ៉ាចំពោះការចុះឈ្មោះចូលបម្រើយោធា

បុរសជនជាតិយូដាជ្រុលនិយមរាប់រយនាក់បានបិទផ្លូវហាយវេដ៏ធំមួយក្នុងទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃពុធ ដើម្បីតវ៉ាប្រឆាំងនឹងការចុះឈ្មោះចូលបម្រើយោធា។ នេះបើសារព័ត៌មាន Reuters ចេញផ្សាយ។

រថយន្តឯកជន និងរថយន្តក្រុងសាធារណៈបានឈប់តំរាបគ្នានៅច្រកចូលក្រុងយេរូសាឡឹមកាលពីល្ងាចថ្ងៃពុធ ខណៈដែលបាតុករ Haredi រាប់រយនាក់បានបិទផ្លូវទូទាំងប្រទេស។ បាតុកម្ម​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ជ្រុល​និយម​«Jerusalem Faction» ដែល​ប្រឆាំង​នឹង​ការ​ចុះ​ចូល​របស់​សិស្ស Yeshiva។ 

បាតុករ​នៅ​ក្រុង​ហ្សេរុយសាឡឹម​បាន​ផ្អាក​ចរាចរណ៍​ចូល​ក្នុង​រដ្ឋធានី​អស់​រយៈពេល​ជាង​ពីរ​ម៉ោង។ នៅក្រោមស្ពាន Chords របស់ក្រុងយេរូសាឡឹម ក្រុមអ្នកតវ៉ា ភាគច្រើនជាបុរស Haredi បានស្រែកពាក្យស្លោកដ៏ពេញនិយមថា យើងនឹងស្លាប់ជាជាងការចុះឈ្មោះ និងស្លាកបដាប្រឆាំងនឹងការចូលបំរើយោធា។

ពួកគេនិយាយថា “ខ្ញុំនឹងចូលគុកដោយមោទនភាពជាជាងចូលបំរើកងទ័ព”។ បុរស​ពុក​ចង្កា​ម្នាក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​កាន់បដា​សរសេរ​ថា​៖ ​«​ចោរ​ឈប់​ចាប់​ពង្រត់​យុវជន​អ៊ីស្រាអែល​ទៅ!»៕