បារាំង និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ១០ ពាន់លានដុល្លារ

បារាំង និងវៀតណាមកាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើយន្តហោះ Airbus ការពារជាតិ និងកតិកាសញ្ញាផ្សេងទៀតដែលមានតម្លៃជាង ១០ ពាន់លានដុល្លារ ខណៈដែលប្រធានាធិបតី លោក អេមមាញ៉ូល ម៉ាក្រូន (Emmanuel Macron) បានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ ដើម្បីស្វែងរកការជំរុញឥទ្ធិពលរបស់បារាំងនៅក្នុងអតីតអាណានិគមរបស់ខ្លួនចំពេលមានហានិភ័យនៃពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២៧ ខែឧសភានេះ។

ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក ម៉ាក្រូន ទៅកាន់ប្រទេសវៀតណាម ដែលជាលើកដំបូងដោយប្រធានាធិបតីបារាំងក្នុងរយៈពេលជិតមួយទសវត្សរ៍នេះ បន្ទាប់ពីការគម្រាមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ដើម្បីដាក់ពន្ធ ៥០% លើទំនិញរបស់សហភាពអឺរ៉ុបចាប់ពីថ្ងៃទី ១ ខែមិថុនា ដែលបង្កឱ្យមានភាពតានតឹងជាមួយប្លុកប្រទេសចំនួន ២៧ ទោះបីជាក្រោយមកលោកបានពន្យារពេលដល់ថ្ងៃទី ៩ ខែកក្កដាក៏ដោយ។

វៀតណាមដែលពឹងផ្អែកលើការនាំចេញ ក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ដើម្បីទិញទំនិញអាមេរិកបន្ថែមទៀត បានសន្យាក្នុងកិច្ចពិភាក្សាពាណិជ្ជកម្ម ដើម្បីព្យាយាមបញ្ចៀសពន្ធ ៤៦% ដែលអាចបន្ថយកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដោយជំរុញឱ្យមានការព្រួយបារម្ភរបស់អឺរ៉ុបអំពីកិច្ចព្រមព្រៀងក្នុងការចំណាយក្នុងតំបន់។

យ៉ាងណាម៉ិញ កិច្ចព្រមព្រៀងបានគ្របដណ្តប់លើការទិញយន្តហោះ Airbus ២០គ្រឿង កិច្ចសហប្រតិបត្តិការលើថាមពលនុយក្លេអ៊ែរ ការការពារ ការដឹកជញ្ជូនតាមផ្លូវដែក និងផ្លូវសមុទ្រ ផ្កាយរណបអង្កេតផែនដី Airbus និងវ៉ាក់សាំង Sanofi (SASY.PA)។​

ជម្រាបដែរថា ប្រទេសបារាំងបានគ្រប់គ្រងប្រទេសអាស៊ីអាគ្នេយ៍ប្រហែល ៧០ ឆ្នាំរហូតដល់ខ្លួនត្រូវបានបង្ខំឱ្យចាកចេញនៅឆ្នាំ ១៩៥៤ បន្ទាប់ពីការបរាជ័យដ៏ធំនៅ Dien Bien Phu ភាគខាងជើងវៀតណាម៕

ដោយ៖ ចិន្តា ទីទិ