ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ចេញមតិជុំវិញ ទង្វើបំពុលសង្គមរបស់បុគ្គលអែម ពិសិដ្ឋ ដែលទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរថា ជាទង្វេីថោកទាប ក្បត់ជាតិដែលមិនអាចលេីកលែងបាន។

សារជាតិរបស់ជនម្នាក់នេះ និងអ្នកចែករំលែកក្នុងចេតនាបំភ្លៃការពិត គឺបម្រេីផលប្រយោជន៍ដ៏ខ្មៅកខ្វក់របស់ក្រុមខ្លួន តែយកប្រទេសខ្លួនឯងជាសត្រូវដ៏ធំមហិមា ហេីយមិនអាចអត់ឱនឱ្យបាន។
ឯកឧត្តម គួច វែងស្រ៊ុន លើកឡើងពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់យ៉ាងដាច់ខាត លេីបុគ្គលនេះ និងក្រុម ព្រោះពួកគេគ្មានចេតនាល្អសម្រាប់ជាតិ ក្រៅពីក្បត់ជាតិដោយគ្រប់មធ្យោបាយ។
ឯកឧត្តម គួច វែងស្រ៊ុន មានប្រសាសន៍ថា៖ « សណ្តានអ្នកឯងនេះ គឺមិនគួរណាកេីតមកជាខ្មែរ ហេីយថោកទាបហួសថ្លែង»។
ឯកឧត្តម គួច វែងស្រ៊ុន បន្តថា កុំអាងខ្លួននៅថៃ គិតថាមិនអី គង់ថ្ងៃណាមួយអ្នកជាប់ជុងមិនខាន ទង្វេីរបស់អ្នកដែលធ្វេីនេះ គឺក្បត់ជាតិឯង កំពុងបម្រេីប្រយោជន៍ប្រទេសទីពីរ ដែលខ្លួនកំពុងរស់នៅយ៉ាងគគ្លេីន៕


