សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ( Ferdinand Romualdez Macos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញជាអធិបតី នៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ឯកសារចំនួន៣៖
១. ការផ្លាស់ប្តូរកំណត់ទូតនៃការធ្វើវិសោធនកម្មលើ «ប្រការ១៖ វិស័យនៃកិច្ចសហប្រតិបត្តិការ» នៃអនុស្សរណៈនៃការ យោគយល់គ្នារវាងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងនគរបាលជាតិហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
២. អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និង គណៈកម្មាការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា។
៣. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីសេវាកម្មដឹក ជញ្ជូនតាមផ្លូវអាកាសរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន។
គួរបញ្ជាក់ថា មុនអញ្ជើញជាអធិបតី នៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានជំនួបប្រជុំទ្វេភាគី និងពិភាក្សាការងារ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ផងដែរ៕



