នាវាកងទ័ពជើងទឹកវៀតណាមមួយគ្រឿង លេខ២៦១ ដឹកនាំដោយវរនាវីឯកបំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម (ផែលេខ២)។ ក្នុងដំណើរចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥ នៅមូលដ្ឋានសមុទ្ររាម ដោយមានការទទួលស្វាគមន៍ពីលោកឧត្តមនាវីត្រី ងួន ឧត្តម មេបញ្ជាការរង​មូលដ្ឋាន​សមុទ្ររាម និងនាយនាវីជាច្រើនរូប នារសៀលថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ […]