មិនបង្អង់យូរនោះទេ បន្ទាប់ពីត្រឡប់ពីក្រៅប្រទេសវិញភ្លាម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និងជាប្រធានសមាគមជាងសំណង់កម្ពុជា បាននាំយកសម្ភារៈសំណង់ រួមទាំងថ្នាំលាបជាច្រើនធុង សរុបជាទឹកប្រាក់ចំនួន ១២០០ដុល្លារ ទៅជួយ កញ្ញា ពេជ្រ ចរណៃ ភ្លាម ក្រោយពីភោជនីយដ្ឋានរបស់នាងទទួលរងការខូចខាតទាំងស្រុងដោយសារអគ្គិសភ័យឆាបឆេះ កាលពីថ្ងៃទី១៨ ខែមិថុនា […]
