ឯកឧត្តម SUZUKI Hideo ឯកអគ្គរាជទូតជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងសន្និសិទស្តីពីសកម្មភាពមីនអ៊ុយក្រែនឆ្នាំ ២០២៥ ដែលរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនកម្ពុជា ដែលបានចូលរួមចម្បងក្នុងការធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជន និងផ្តល់ដីសុវត្ថិភាពសម្រាប់ការស់នៅ និងអភិវឌ្ឍ។ ឯកឧត្តមគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន និងប្តេជ្ញាបន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅប្រទេសដែលគ្មានមីន។ ឯកឧត្តម លើកឡើងផងដែរថា ជប៉ុនចង់បាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងសកម្មភាពមីន។ ពាក់ពន្ធនឹងបញ្ហាព្រំដែន ឯកឧត្តម SUZUKI Hideo សង្ឃឹមថាកម្ពុជាអាចសម្រេចបានសន្តិភាពឆាប់ៗ […]
Tag: កម្ពុជា-ជប៉ុន
ក្រុមអ្នកវិនិយោគិនជប៉ុន ស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា ជាមួយCDC
ក្រោមការសម្របសម្រួលនិងរៀបចំដោយក្រុមហ៊ុន Cambodia Securities Plc. កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI និងដែលមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀតដែលមានបំណងស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង, វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ក្នុងជំនួបនេះ ឯកឧត្តម នុត […]
នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿងចូលទស្សនកិច្ចនៅកំពង់ផែមូលដ្ឋានសមុទ្ររាម
នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និងនាវាJS ETAZIMA (MSO-306) ដឹកនាំដោយលោកវរនាវីឯក ស៊ីនសូកេ អាម៉ាណូ មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ បានចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ។ បើតាមទំព័រហេ្វកបុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី […]
រថភ្លើង១១ទូ ដែលលក់ឲ្យកម្ពុជា, ប្រជាជនជប៉ុន ចង់មកជិះម្តងទៀតនៅកម្ពុជា
ក្រុមហ៊ុនផ្លូវដែក JRHokkaido បានលក់រថភ្លើងល្បឿនលឿនដែលឈប់នៅតែស្ថានីយធំៗទៅឲ្យប្រទេសកម្ពុជា ចំនួន១១ទូ។ រថភ្លើងទាំងនេះ បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសកម្ពុជាកាលពីថ្ងៃចូលឆ្នាំខ្មែរ ហើយគ្រោងនឹងទៅដល់កម្ពុជានៅចុងខែមេសា ហើយនឹងបង្ហាញខ្លួនជារថភ្លើងទេសចរណ៍ដែលតភ្ជាប់រាជធានីភ្នំពេញជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាង។ រថភ្លើងនេះត្រូវបានធ្វើឡើងកាលពី ១៩៧៩ ហើយបានដាក់ឲ្យចូលនិវត្តន៍កាលពីឆ្នាំមុន។ ប្រជាជនជប៉ុនដែលធ្លាប់ប្រើប្រាស់រថភ្លើងនេះជាប្រចាំបានលើកឡើងថា រថភ្លើងដែលខ្លួនធ្លាប់ជិះបានយកទៅប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ហើយនឹងមានឱកាសជិះម្ដងទៀតបើបានទៅលេងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ថៃបានទិញរថភ្លើងល្បឿនលឿន ដែលត្រូវបានគេឈប់ប្រើតាំងពីឆ្នាំ២០១៦ ដែលរត់ពីក្រុង Sapporo ទៅខេត្ត Aomori ដែលរត់នៅពេលយប់ដែលមានឈ្មោះថា (はまなす ) […]
កម្ពុជា និងជប៉ុន ធ្វើផែនការមេរំដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញដោយប្រព័ន្ធទំនើប
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាមួយនឹងអង្គការ JICA ប្រទេសជប៉ុន តំណាងរដ្ឋបាលសាលាក្រុងភ្នំពេញ និងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងផែនការការងារមេរំដោះទឹក និងពង្វាងទឹកចេញពីទីក្រុងភ្នំពេញឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងសង្គតិភាព។ ឯកឧត្ដមបានបញ្ជាក់ថា ផែនការការងារមេនេះត្រូវតែមានស័ក្តិសិទ្ធិភាពក្នុងការប្រតិសកម្មជាមួយនឹងយុទ្ធសាស្រ្តក្នុងការរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ របស់ក្រសួងធនធានទឹក និងឧតុនិយម ពីឆ្នាំ២០២៣-២០២៥ ហើយធ្វើការដោះទឹកជំនន់គ្រប់ប្រភេទដោយប្រព័ន្ធទំនើបកម្មវិស្វកម្មទៅអាងទន្លេមេគង្គក្រោមរហូតដល់សមុទ្រ ដើម្បីកាត់បន្ថយ […]
ជប៉ុន ផ្តល់ឥណទានសម្បទាន ១៥៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់
ក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី្រការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កុមឺរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពី ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ប្រមាណ […]
ក្រុមហ៊ុនជប៉ុន ចង់ផ្តល់ពូជទំពាំងបាយជូជប៉ុនដល់កម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កាលពីចុងខែមីនាកន្លងទៅនេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Inoue Calcium Corporation របស់ជប៉ុន នៅទីស្តីការក្រសួងកសិកម្ម។ ក្រសួងកសិកម្មបានឲ្យដឹងថា ក្រុមហ៊ុននេះមានបំណងផ្តល់ពូជទំពាំងបាយជូជប៉ុនដែលក្រុមហ៊ុនមានប៉ាតង់គ្រប់គ្រងស្រាប់ ដល់ក្រសួងកសិកម្មកម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ និងគ្រោងស្នើសុំនាំចូលថ្នាំកសិកម្មរបស់ក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មនាពេលខាងមុខ។ ឯកឧត្តមរដ្ឋលេខាធិការ បានទទួលស្វាគមន៍នូវបំណងល្អរបស់ក្រុមហ៊ុន និងណែនាំឱ្យក្រុមហ៊ុនផ្តល់ព័ត៌មានបន្ថែមអំពីប្រភេទពូជនេះ ដើម្បីអ្នកជំនាញសិក្សាលម្អិត។ […]
ជប៉ុន ចង់បង្កើតសាលាកសិកម្មក្នុងបរិវេណវិទ្យាល័យមួយនៅខេត្តព្រៃវែង
គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ស៊ឺស៊ឺមី តៃ (Susumu Tai) កុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃប្រទេសជប៉ុន និងជាទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដោយតំណាងក្រុមហ៊ុនជប៉ុន ចំនួន ៦ក្រុមហ៊ុន បានជួបពិភាក្សាជាមួយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមស៊ឺស៊ីមិ […]
ក្រុមហ៊ុនជប៉ុនចំនួនពីរ ចូលខ្លួនមកជួយកម្ពុជាលើការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមស្តង់ដាជប៉ុន
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន២គឺ Ehime Nissan និង Forval Corporation ចំពោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមបែបស្តង់ដាជប៉ុននៅកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោក Yutaka Oka ប្រធានក្រុមប្រឹក្សាភិបាលEhime Nissan Group និងលោក Ken […]
មានសង្ឃឹមហើយ! ជប៉ុនសុំទីតាំង ដើម្បីធ្វើជាគម្រោងគំរូលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនិងកសិកម្មជនបទ នៅកម្ពុជា
ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងមន្ត្រីបច្ចេកទេសក្រសួងបានជួបពិភាក្សាការងារជាមួយប្រតិភូសមាគមកុងស៊ុលតង់ជប៉ុនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (ADCA) ដឹកនាំដោយលោក KUMAGAI Toru នៅថ្ងៃទី២២ ខែមករាឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ ឯកឧត្តមបានឱ្យដឹងថាគោលបំណងសំខាន់របស់ ADCA គឺសិក្សាប្រមូលទិន្នន័យ និងព័ត៌មានស្តីពីស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា ដើម្បីរៀបចំគម្រោងគំរូគ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកសិកម្មនៅជនបទសម្រាប់ស្នើសុំទៅរាជរដ្ឋាភិបាលជប៉ុនតាមរយៈជំនួយអភិវឌ្ឍផ្លូវការជប៉ុន (Japan Official Development Assistant)។ ក្នុងកិច្ចជំនួបក្រុមសមាគមកុងស៊ុលតង់ជប៉ុនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម(ADCA) បានស្នើសុំឱ្យក្រសួងធនធានទឹក និងឧតុនិយមផ្តល់កិច្ចសហការដើម្បីកំណត់ទីតាំងប្រព័ន្ធធារាសាស្រ្តសម្រាប់ជ្រើសរើសយកមកធ្វើជាគម្រោងគំរូ […]

