ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៃព្រះរាជាណាចក្រម៉ារ៉ុក កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការនិងមិត្តភាពរវាងព្រះរាជាណាចក្រទាំងពីរ។ ក្នុងការជួបពិភាក្សានេះ រដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ារ៉ុក នាពេលកន្លង មក ហើយបានពិភាក្សាអំពីវិធីសាស្ត្រធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម […]
