អ្នកនាំពាក្យក្រសួងការងារ អះអាងថា ការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង គឺមិនអាចអត់មានអ្នកវិនិយោគចិននៅកម្ពុជាបាននោះទេ បន្ទាប់ការវិនិយោគិនរបស់ចិនពិតជាដើរតួនាទីយ៉ាងសំខាន់ សម្រាប់ជួយលើកម្ពស់ជីវភាពរបស់កម្មករនិយោជិតនិងសេដ្ឋកិច្ចជាតិរបស់កម្ពុជា។ ក្នុងបទសម្ភាសន៍ជាមួយអ្នមសារព័ត៌មានវិទ្យុជាតិកម្ពុជា នារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មិត្ដភាពទំនាក់ទំងកម្ពុជា ចិនបានរីកចម្រើនខ្លាំងក្លាជាលំដាប់ ដែលបច្ចុប្បន្នកិច្ចសហប្រតិបត្ដិការឡើងដល់កម្រិតកំពូល គឺត្បូងពេជ្រ ដែលជាប្រទេសមហាអំណាចទី២ លើពិភពលោក។ […]
Tag: កាត់ដេរ
២០៨ដុល្លារ កាដូភ្ជុំបិណ្ឌជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលជារាជរដ្ឋាភិបាលសេដ្ឋកិច្ចក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ស្វាហាប់ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០៨ដុល្លារសម្រាប់ឆ្នាំ២០២៥ជូនកម្មករ និយោជិតដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប មានចំនួនជាង៩១ម៉ឺននាក់ដែលកំពុងបម្រើការនៅក្នុងរោងចក្រសហគ្រាសជាង១៥០០ក្នុងពេលបច្ចុប្បន្ន។ សូមបញ្ជាក់ថាលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ តាមរយៈការបោះឆ្នោត មានសំឡេងភាគច្រើនលើសលប់៤៦លើ៥១សំឡេងបានគាំទ្រតួលេខ២០៦ដុល្លារ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់គោលការណ៍ជូនឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ […]
