ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកតំណាងរាស្រ្តខេត្តកំពង់ចាម សម្តែងការសោកស្តាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលឈរជើងនៅកម្ពុជាជាង៣០ឆ្នាំ បានប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តទៅ។ តាមរយៈសេចក្តីជូនដំណឹង ភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់ថា តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថមថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ភ្នំពេញប៉ុស្តិ៍ […]
Tag: កាសែត
ឯកឧត្តម នេត្រ ភក្ត្រា ធ្វើឲ្យកាសែតកម្ពុជា ដែលមានអាយុកាល ៤៥ឆ្នាំ រស់ឡើងវិញ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” «Kampuchea » ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ការប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” របស់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល […]
