ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូ បានប្រមាណជាង៦៧០លានដុល្លារ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី បែបនេះ បានធ្វើឡើងនៅក្នុងពិធី“ដាក់សម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មី” នៅក្រុមហ៊ុនទ្រីភាព អិមផត អិចផត ឯ.ក ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី […]

ផ្នែកឧស្សាហកម្មកៅស៊ូនិងសំបកកង់របស់ចិន បង្ហាញឆន្ទៈវិនិយោគ ១ពាន់លានដុល្លារ លើគម្រោងអាទិភាពនៅកម្ពុជា

ក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT)។ អនុស្សារណៈនៃការយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ។ ក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការវិនិយោគទឹកប្រាក់ចំនួន១ពាន់លានដុល្លារ លើគម្រោងអាទិភាពទាំងនោះ។ NERCRAT គឺជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ […]

កម្ពុជា រកចំណូលបានជាង ២៧៣ លានដុល្លារ ពីការនាំចេញកៅស៊ូ គិតត្រឹម៨ខែ ឆ្នាំនេះ

គិតត្រឹមរយៈពេល​៨ខែ ឆ្នាំ២០២៣ ពោលគឺចាប់ពីខែមករា ដល់ខែសីហា​កន្លងមកនេះ កម្ពុជា បាននាំចេញជ័រកៅស៊ូសរុបចំនួន ២០៥ ១៦៧តោន បានកើនឡើងទៅកាន់ទីផ្សារអន្តរជាតិ នឹងរកចំណូលបានជិត ២៨០លានដុល្លារអាមេរិក

5
Promotion