សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ១២០នាក់ ត្រឹមរយៈពេល២សប្ដាហ៍ ដើមឆ្នាំនេះ

យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងពីរសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប ៥១ករណី និងឃាត់ខ្លួនជនសង្ស័យបាន ១២០នាក់​ដើម្បីចាត់ការតាមនីតិវិធី។ នេះបើតាមការឲ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់បាននិងកំពុង តែធ្វើការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមការបញ្ជារផ្ទាល់ពី ស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសបានដាក់​វិធានការបង្ការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងដែលមួយចំនួន បានសង្កេតឃើញថាបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ […]

១សប្តាហ៍ចុងក្រោយ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ៤៦នាក់ និងគ្រឿងញៀន ៣១០នាក់

យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២២ករណី និងឃាត់ខ្លួនជនសង្ស័យបាន ​៤៦នាក់ ដើម្បីចាត់ការណ៍ទៅតាមនីតិវិធី។ នេះបើតាមការឲ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងរូបនេះ បានឲ្យដឹងទៀតថា ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ហានិភ័យថ្មីសម្រាប់ប្រជាពលរដ្ឋ គឺបញ្ហាសន្តិសុខសង្គម គ្រឿងញៀន បងធំបងតូច និងល្បែងស៊ីសងផ្សេងៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ហានិភ័យពីសង្គ្រាមយើងលែងមានហើយ ប៉ុន្តែហានិភ័យថ្មី សម្រាប់ពលរដ្ឋ គឺសន្តិសុខសង្គម បញ្ហាគ្រឿងញៀន បងធំបងតូច និងល្បែងស៊ីសងផ្សេងៗ។ សម្តេចធិបតីបានគូសបញ្ជាក់ថា ការកែសម្រួលក្បាលម៉ាស៊ីនអាជ្ញាធរជាតិគ្រឿងញៀន ដើម្បីប្រសិទ្ធភាព និងទម្ងន់ ក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន។ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា […]

ចាប់ពីយប់នេះទៅ! ស្នងការខេត្តកំពត ប្រមូលក្រុមក្មេងទំនើងដែលមិនចេះដេកយប់ យកមកសំរាកនៅប៉ុស្តិ៍

ចាប់ពីយប់នេះតទៅ គឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ២ទាបភ្លឺ ក្រុមក្មេងទំនើងដែលមិនចេះសំរាន្ត​យប់ និងត្រូវប្រមូលយកមកទុកឲ្យសំរាកនៅអធិការដ្ឋាន ពេលព្រឹកឡើងបានឲ្យឪពុកម្តាយធានាយកទៅលំនៅដ្ឋានវិញ។ វិធានការនេះនឹងអនុវត្តទាំង ០៩ ក្រុងស្រុក។ នេះបើតាមការប្រកាសរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត។ វិធានការនេះ បន្ទាប់ពីក្រុមក្មេងទំនើងតែងតែបង្កភាពអណាធិបតេយ្យ បង្កការរំខាន និងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងខេត្តទេសចរណ៍មួយនេះ។ កន្លងទៅ ក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ត្រូវស្នងការនគរបាលខេត្តកំពតប្រមូលជាបន្តបន្ទាប់ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។ ទោះជាមានករណីបង្ក្រាប […]

5
Promotion