ក្រសួងការពារជាតិ បិទវគ្គហ្វឹកហ្វឺន ០៤ជំនាញដល់យោធិន

វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣៧ វគ្គហ្វឹកហ្វឺនឆត្របញ្ជាជំនាន់ទី៩ វគ្គហ្វឹកហ្វឺនកុម្មង់ដូជំនាន់ទី១៣ និងវគ្គហ្វឹកហ្វឺនបើក ជួសជុលអូប័រជំនាន់ទី៧ ត្រូវបានបញ្ចប់ និងបិទវគ្គហ្វឹកហ្វឺនរបស់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោ សែន ឳរ៉ាល់។ ក្នុងឱកាសបិទវគ្គហ្វឹកហ្វឺនទាំង ០៤ជំនាញខាងលើ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងបណ្តាំសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ […]

រដ្ឋមន្រ្តីការពារជាតិ៖ វីរភាពរបស់វីរកងទ័ព វីរនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប 

«វីរភាពរបស់វីរកងទ័ព និងវីរនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង»។ នេះជាសាររបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  នាព្រឹកថ្ងៃទី៥ ខែធ្នូនេះបានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ ដែលបានបញ្ជូនមកសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យព្រះកេតុមាលា។ ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ក្រុមគ្រូពេទ្យទាំងអស់ដែលចូលរួមចំណែកយ៉ាងសំខាន់ជួយពិនិត្យព្យាបាលបងប្អូន […]

សម្តេច ទៀ បាញ់ និងរដ្ឋមន្រ្តីការពារជាតិ ចុះសួរសុខទុក្ខយុទ្ធជនដែលរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។ សម្តេចពិជ័យសេនាបាននាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី […]

អ្នកសង្កេតការណ៍៥ប្រទេសដែលឃ្លាំមើលបទឈប់បាញ់ ចេញទៅខេត្តបន្ទាយមានជ័យ ខណៈទាហានថៃបន្តព័ន្ធរបងបន្លាលួស និងដាក់កង់ឡានលើភូមិរបស់ខ្មែរ

នៅព្រឹកព្រលឹមស្រាងៗ នាថ្ងៃអង្គារទី២៦ ខែសីហានេះអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមាននាទីឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចេញដំណើរចុះទៅពិនិត្យ និងសង្កេតពីស្ថានការណ៍នៅព្រំដែនខេត្តបន្ទាយមានជ័យ។ នេះបើតាមក្រសួងការពារជាតិ បញ្ជាក់លើទំព័រហ្វេសប៊ុក។ បើតាមក្រសួងការពារជាតិកម្ពុជា ក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលចេញដំណើរទៅកាន់ទីកន្លែងទាហានសៀមឈ្លានពាននៅថ្ងៃនេះ មានតំណាងមកពី៥ប្រទេស រួមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម។ ក្រុមនេះដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា។ […]

រដ្ឋមន្ត្រីក្រសួងការពារជាតិ ច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃ២៩ ខែកក្កដានេះថា៖ «កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង០០:០០យប់មិញ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់ »។ ឯកឧត្តមទៀ សីហា រៀបរាប់ថា យើងច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ។  ឯកឧត្តម បាមលើកឡើងថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា […]

5
Promotion