ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ក្រោមប្រធានបទ “ឧស្សាហកម្មសំណង់ – ផលិតភាពកម្ពុជា” រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្មវិធីតាំងពិព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយផលិតផលសំណង់ សម្ភារៈសំណង់ និងបរិក្ខារសំណង់ក្នុងស្រុក ការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍបច្ចេកទេសនិងបច្ចេកវិទ្យាថ្មីៗ រួមទាំងលើកកម្ពស់ទីផ្សារនិងការអភិវឌ្ឍឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មធនាគារ […]
