ស្មារតីតែមួយ! ក្រុមយុវជនបូជាការពារយុត្តិធម៌បន្តស្រាក់ដៃគ្នាដ៏រឹងមាំ ក្នុងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក

ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ ក្រុមយុវជនបូជាការពារយុត្តិធម៌ បាននិងកំពុងបន្តស្រាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខនិងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។ ចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មី ពីសំណាក់យោធាថៃ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ នាំយកអំណោយ ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ។ ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះ […]

ក្រុមយុវជនថា គឹម សុខ និយាយលែងដឹង ក្បាលកន្ទុយវិលក្បុងកំប៉ុងជើងធូបហើយ

ក្រុមយុវជន និងអ្នកលេងបណ្តាញសង្គមចាត់ទុកថាការនិយាយលែងដឹងក្បាលកន្ទុយរកខុសត្រូវលែងឃើញហើយ