ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Etihad Airways ដែលហោះមកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥នេះ ។ សម្រាប់ការចុះចតនេះ គឺជាជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។ នៅព្រឹកថ្ងៃទី៤ ខែតុលា នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន រួមជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល […]
