វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ដែលជាវេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើយកប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំងកាសែត វិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មានចូលរួមសរុបជាង២០០នាក់ មកពី១០៩ស្ថាប័ន បានជជែកពិភាក្សាលើប្រធានបទខាងលើយ៉ាងផុសផុល។ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) ចាត់ទុកជម្លោះព្រំដែនជាមូលបទដ៏សំខាន់ មួយសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ដែលអ្នកដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវដកស្រង់ពិសោធន៍ បង្កើនចំណេះដឹងបន្ថែម […]
