ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត ២លាននាក់ ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» នៃពិធីបបុណ្យចូលឆ្នាំថ្មី

រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត នៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» មានចំនួនមានចំនួន ១,៧៤១,៧៩៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ១,៧៣៨,៩០៦នាក់ និងភ្ញៀវអន្តរជាតិ ២,៨៨៩នាក់។ នៅថ្ងៃចុងក្រោយបន្ទាប់ពីបានធ្វើពិធីស្រង់ព្រះក្នុងព្រឹត្តិការណ៍ […]

ភ្ញៀវទេសចរមកលេងកម្សាន្តខេត្តបាត់ដំបង ក្នុងពិធីបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃជិត៩ម៉ឺននាក់ កើនជិត១៦%

នេះបើតាមការផ្តល់ព័ត៌មានពីប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច ភុំភីនីហ្សារ៉ា លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថាភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៤ មានរយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី០៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរ សរុបទាំងអស់ មានចំនួន ៨៩,៤៤៦នាក់ កើនឡើង ១៥.៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ មានចំនួន៧៧,១៩០នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន៨៨,៥៧២នាក់ កើនឡើង១៥.៧៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៦,៤៩៤ នាក់ ភ្ញៀវអន្តរជាតិ ចំនួន៨៧៤នាក់ កើនឡើង២៥.៥៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៦៩៦នាក់

អភិបាលខេត្តបាត់ដំបង ប្រាប់ឲ្យអាជ្ញាធរចាត់វិធានការច្បាប់ចំពោះជនបរទេសមួយក្រុម ដែលដើរចងការប្រាក់នៅតាមភូមិ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ថ្មីៗនេះមានករណីមួយបានកើតឡើងនៅក្នុងស្រុកមួយចំនួននៃខេត្តបាត់ដំបង ដែលកើតឡើងនៅតាមភូមិមួយចំនួននៅក្នុងស្រុកបាណន់ និងស្រុករតនមណ្ឌល ទាក់ទងទៅនឹង ក្រុមជនជាតិឥណ្ឌាមួយក្រុម រកស៊ីចងការប្រាក់ជាមួយប្រជាពលរដ្ឋខ្មែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ផ្សេងៗទៀត ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ក្នុងនោះសម្រាប់ទឹកប្រាក់ចំនួន ២០ម៉ឺនរៀល ចុះក្រោមគឺត្រូវយកឯកសារស្រាលៗដូចជាអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណបើកបរ កាតគ្រីជាដើម ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ហើយចំពោះទឹកប្រាក់ចាប់ពី ៤០ ម៉ឺនឡើងគឺតម្រូវយកឯកសារដែលមានលក្ខណៈសំខាន់ៗ […]

រដ្ឋបាលខេត្តបាត់ដំបង៖ ការចាក់ដីសង់អគារជាប់មាត់ស្ទឹងសង្កែ គឺជាកម្មសិទ្ធិស្របច្បាប់ មិនរំលោភលើដីចំណីស្ទឹងនោះទេ

រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមិថុនានេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញសកម្មភាពចាក់ដីសាង​សង់អគារនៅជាប់មាត់ស្ទឹងសង្កែ មិនមានការរំលោភយកស្ទឹងដូច ការចោទប្រកាន់នោះទេ។ រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ថ្មីៗនេះមានការចុះផ្សាយព័ត៌មានតាមបណ្ដាញសង្គមជាគណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia (ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជាកំពុងត្រូវបានរំលោភបំពានដោយអ្នកមានលុយ មានអំណាចចាក់ដីរំលោភចូលស្ទឹងសង្កែ និងការសាងសង់សំណង់រឹងនៅ​លើដីនោះ ហើយមន្ត្រីមូលដ្ឋាន ហាក់មិនអើពើនឹងការរំលោភបំពានទាល់តែសោះ) ដែលបានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ និងគណនីហ្វេសប៊ុកឈ្មោះ លោក មេភូមិ […]

5
Promotion