ខេត្តពោធិ៍សាត់ ត្រៀមកម្លាំងប្រមាណជាង១ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានត្រៀមកម្លាំងប្រមាណ ១ពាន់៥រយនាក់ រួមមានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងប្រជាការពារ ដើម្បីដាក់ពង្រាយរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យធំមួយ ដែលប្រជារាស្ដ្រទូទាំងកម្ពុជា តែងតែប្រារព្ធមិនដែលអាក់ខានឡើយ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកងកម្លាំងទាំងអស់ នៅវេទិកាដោះស្រាយសេចក្តី និងទីលានផ្លូវលេខ១០១ ទល់មុខសាលាខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៣០ […]

ស្ពានខ្ពស់​ជាង​គេនៅកម្ពុជា សាង​សង់សម្រេ​ច​បាន​ជាង​៤០​ភាគរយ

ស្ពានខ្ពស់ជាងគេនៅកម្ពុជា ឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ក្នុងខេត្តពោធិ៍សាត់ សាងសង់សម្រេចបាន ៤៣,៥០ភាគរយហើយ និងគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ។

ពហុកីឡដ្ឋានសម្តេចតេជោក្រគរ តម្លៃជិត៥លានដុល្លារ បានបើកការដ្ឋានសាងសង់

ពហុកីឡដ្ឋានសម្តេចតេជោក្រគរ ក្នុងខេត្តពោធិ៍សាត់ ដែលមានតម្លៃប្រមាណជិត៥លានដុល្លារសហរដ្ឋអាមេរិក បានបើកការដ្ឋានសាងសង់ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់។

សមត្ថកិច្ចចម្រុះ សម្រេចឃ្លុំដីបានចំនួន ៥១៥ហិកតា និងវត្ថុតាងមួយចំនួនក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

សមត្ថកិច្ចចម្រុះ រួមមានចំនួន១០ក្រុម សរុប៧៨៩នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ និងកងម្លាំងនៃបញ្ជាការកងឯកភាពខេត្ត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤  បានបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

កម្លាំងចម្រុះ បន្តប្រតិបត្តិការចុះឃ្លុំដីទុកបានជាង ២ពាន់ហិកតា ពីការទន្ទ្រានយកដីព្រៃរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ក្រសួងបរិស្ថាន បានឲ្យដឹងថា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ស្តីពី លទ្ធផលការបង្រ្កាបបទល្មើសធនធានធម្មជាតិ បញ្ជាការឯកភាពខេត្ត ឯកឧត្តម ខូយ  រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានដឹកនាំបញ្ជាដោយផ្ទាល់លើក្រុមទាំង១០។ ក្នុងនោះ ការប្រើប្រាស់កម្លាំង សរុប  ៧៨៩នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលខេត្តពោធិ៍សាត់ ១នាក់ ។ ក្រុមចុះប្រតិបត្តការថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ចំនួន […]

ចេញដំណើរហើយ! យុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញបទបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជា មធ្យោបាយ គ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ប្រមាណ៣០០នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។ […]

អាជ្ញាធរបដិសេធការផ្សាយរបស់ The Cambodia Daily Khmer ដែលចោទរឿងដីធ្លីនៅខេត្តពោធិ៍សាត់ និងស្វាយរៀង

រដ្ឋបាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ របដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មាន និងការប្រឌិតព័ត៌មានដែលគេហទំព័រ (Page) បណ្តាញសង្គម ឌឺខាំបូរឌាដេលីខ្មែរ (The Cambodia Daily Khmer) បានចុះផ្សាយកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចោទថា៖ រដ្ឋមន្ត្រីថ្មីក្រសួងរ៉ែ និងថាមពល កំពុងរំលោភទន្ទ្រាន និងកាន់កាប់ដែនដីអភិរក្សបឹងទន្លេសាបក្នុងតំបន់៣ អស់រាប់ រយហិកតាសព្វថ្ងៃនេះ […]

រដ្ឋបាលខេត្តពោធិ៍សាត់៖​ បើមើលចំពីមុខព្រះភក្ត្រព្រះអង្គ សមរម្យជាងមើលពីចំហៀង​ តែនឹងរកចំណុចខ្វះខាតកែលម្អឡេីងវិញ

កាលពីពេលថ្មីៗនេះមានការចុះផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គម អំពីព្រះពុទ្ធរូបផ្ចាញ់មា ០១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានលក្ខណៈមិនស្អាតល្អ…។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា តាមការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរ ធម្មការ និងសាសនាខេត្ត ព្រះពុទ្ធរូបផ្ចាញ់មា០១ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩ មកម្ល៉េះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ព្រះពុទ្ធរូបអង្គនេះ […]