ទើបតែប្រកាសឈប់ធ្វើជាពិធីការិនីក្នុងកម្មវិធី 3 Fun អ្នកម្តាយហាយសូរ គង់ ច័ន្ទស្រីមុំ បានបណ្តើរស្វាមីរបស់ខ្លួនទៅវិបស្សនាកម្មដ្ឋានរយៈពេល១០ថ្ងៃ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា​នាងមានបញ្ហាផ្លូវចិត្ត ។  គង់ ច័ន្ទស្រីមុំ គឺជាពិធីការិនីល្បីឈ្មោះនៅក្នុងកម្មវិធី 3 Fun មកទល់ពេលនេះមានរយៈពេលជាង៤ឆ្នាំមកហើយដែលនាងធ្វើការនៅទីនោះ ។ គង់ ច័ន្ទស្រីមុំ បាននិយាយថា ការចាកចេញរបស់នាងពីកម្មវិធីនោះគឺដោយសារតែមានទំនួលខុសត្រូវនិងការងារជាច្រើននៅចំពោះមុខ នាងពិតជាមិនដាច់ចិត្តទេ ។  គ្រាន់តែប្រកាសឈប់ពីកម្មវិធីនោះភ្លាម គង់ ច័ន្ទស្រីមុំ បានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនថា នាងនិងស្វាមីបានចូលរួមកម្មសិក្សា វិបស្សនាកម្មដ្ឋានរយៈពេល១០ថ្ងៃ ដោយមានវិន័យនិងការអត់ធ្មត់ […]