កម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង កាលពីថ្ងៃទី២៤ សីហា ២០២៣ បាននិងកំពុងអនុវត្តយ៉ាងស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន ២៥០នាក់ […]
Tag: គោលនយោបាយ
ត្រឹមតែជាង ៣ខែ អាទិភាពគោលនយោបាយ៦ និងវិធានគន្លឹះ៥ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តអស់ហើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ប្រកាសឱ្យអនុវត្តកម្មវិធី «គោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលស្ថិតក្នុងវិធានគន្លឹះ៥របស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយអាទិភាពរបស់ខ្លួន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកាសវិធានគន្លឹះនៅថ្ងៃនេះ ក៏ជាការប្រកាសចុងក្រោយនៅក្នុងអាទិភាពគោលនយោបាយ៦ និងវិធានគន្លឹះ៥ ដែលរៀបចំជាគោលការណ៍ជំរុញនូវផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតី បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង។ […]
