ពិតជាអែមហួស តារាស្រីនៅក្នុង MV ចម្រៀងរបស់លោក ខេម ដែលមានចំណងជើងថា « ងរអីងរម្ល៉េះ » ពិតជាទាក់ទាញខ្លាំងដោយនាងបានគ្រងឈុតក្រមា ហើយសម្តែងយ៉ាងសមឥតខ្ចោះជាមួយលោក ខេម ។ ក្នុង MV ចម្រៀងមួយបទនេះផងដែរ គឺបង្ហាញពីទេសភាពស្រុកស្រែចំការយ៉ាងស្រស់ស្អាត និង ត្រជាក់ភ្នែក អមដោយសិល្បកររាំលេងកម្សាន្ត កាន់តែធ្វើឱ្យអារម្មណ៍នឹកស្រុកនឹកស្រែ នឹកពុកនឹកម៉ែ និងចង់ទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

