នៅថ្ងៃទី១៩ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះបទម្រៀដែលងនិយាយអំពីដំណើរជីវិតតស៊ូរំដោះជាតិ ផ្តើមពីការយកជីវិតធ្វើដើមទុនរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុុន សែន បានសរសេរថា «ថ្ងៃស្អែក២០មិថុនាគឺជាខួបលើកទី៤៨ ឆ្នាំ(២០មិថុនា១៩៧៧ – ២០មិថុនា២០២៥) ជាថ្ងៃដែលសម្តេចចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ សម្តេចតេជោថ្លែងថា ជាមួយទឹកភ្នែករាប់មុឺនរាប់សែនរាប់លានដំណក់ពេលចាកចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិ និងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។ ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបាន […]