ក្រុមយុវជនសង្គមស៊ីវិល ប្រកាសគាំទ្រសាលក្រមផ្តន្ទាទោស ចំពោះក្រុមយុវជនចលនាខុសច្បាប់

ក្រុមយុវជនសង្គមស៊ីវិល នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសចំពោះក្រុមយុវជនចលនាខុសច្បាប់ និងគាំទ្រសាលក្រមផ្តន្ទាទោសចំពោះក្រុមយុវជនចលនាខុសច្បាប់។ក្នុងសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមយុវជនសង្គមស៊ីវិល បានប្រកាសថ្កោលទោសចំពោះជនណា ឬបុគ្គលណា ដែលតែងតែរិះរកវិធីសាស្ត្របង្កើតព្រឹត្តិការណ៍ធ្វើសកម្មភាពយកវិស័យបរិស្ថាន និងសិទ្ធិមនុស្ស ជាឈ្នាន់នយោបាយ តាមការញុះញង់របស់ជនបរទេស ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាមានភាពវឹកវរចលាចលសង្គមដែលជាទង្វើខុសច្បាប់។ ក្រុមយុវជនសង្គមស៊ីវិល បានសម្តែងការសោកស្តាយជាពន់ពេកប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ បែរជាមានក្រុមយុវជនជ្រុលនិយមមួយក្តាប់តូច តែងតែនាំគ្នាបង្កើតព្រឹត្តិការណ៍ចលនាខុសច្បាប់ រិះរកវិធីសាស្ត្រផ្សព្វផ្សាយព័ត៌មានប្រឌិតបំផុសបំផុលខុសពីការពិតមកលើព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមយុវជនចលនាខុសច្បាប់ទាំងនោះ តែងតែធ្វើសកម្មភាពផ្សព្វផ្សាយនិងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អ […]

អាឡិច និងក្រុមចលនាមាតាធម្មជាតិ​៩នាក់ទៀត ត្រូវជាប់ពន្ធនាគារពី ៦ ទៅ ៨ឆ្នាំ

សាលាដំបូងរាជធានីភ្នំពេញ​នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសសាលក្រម​ចំពោះក្រុមយុវជនចលនាមាតាធម្មជាតិ ដោយសម្រេចឲ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពីបទប្រមាថអង្គព្រះមហាក្សត្រ​និងរួមគំនិតក្បត់។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីបើកសវនាការចំនួន ៥លើករួចមកហើយ។ សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ – KSILA ដែលអះអាងថា បានចូលស្តាប់សវនាបានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះ​រួមមាន៖ លោកស្រី អ៊ុក រ៉េតគន្ធា ជាប្រធានក្រុមប្រឹក្សា​ និងជាអនុប្រធានសាលាដំបូង​រាជធានីភ្នំពេញ​លោក […]

កម្ពុជា ជឿជាក់លើចក្ខុវិស័យ និងការប្តេជ្ញាចិត្តនៃចលនាមិនចូលបក្សសម្ព័ន្ធ

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ជាតំណាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (19th NAM Summit) ដែលប្រព្រឹត្តទៅនៅទីក្រុងកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្គង់ដា។ តាមរយៈសន្ទរកថានាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី […]

5
Promotion