«ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ» គឺជាអង្គការចាត់តាំងថ្មីមួយទៀតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលទើបបង្កើតឡើង ហើយមានទីតាំងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ នេះ គឺជាការចងក្រងគ្នាក្រោមការលួងលោម និងញុះញង់ដោយទណ្ឌិត សម រង្ស៊ី ឱ្យធ្វើសកម្មភាពខុសច្បាប់ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាពិសេស ប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា