រាជរដ្ឋាភិបាល ចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្រដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នៅ វិមានសន្តិភាព។ បណ្តាញសង្គមសម្តេចបវរធិបតី បានឲ្យដឹងថា រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ […]

ប្រមុខរាជរដ្ឋាភិបាល ក្រើនរំលឹកឲ្យមានការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមរាជធានី ខេត្ត ពង្រឹង ការងាររបស់ខ្លួនបន្ថែមទៀត ជាពិសេស ការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់ពី តម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផង និងដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផង។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥​ នៅវិមានសន្តិភាព។ សូមជម្រាបថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ជាយន្តការមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីរុញមន្ត្រីថ្នាក់ជាតិចុះជួយការងារផ្នែកអភិវឌ្ឍនៅតាមមូលដ្ឋាន ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។​រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសហការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ពលរដ្ឋ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសហការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងសេចក្តីណែនាំ ស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានផ្វព្សផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា បន្ទាប់ពីការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតមកដល់ចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត បានសហការជាមួយក្រសួង […]

ជិត ៥ឆ្នាំមកនេះ ក្រុមការងាររាជរដ្ឋាភិបាលជាង ៤ម៉ឺនាក់ បានចុះបំពេញបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ទូទាំងប្រទេស

គិតមកដល់ពេលនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្តមានចំនួន ២៤,០០៩រូប (ស្រី ២៧៨៣រូប) និងសមាសភាពក្រុមការងារថ្នាក់រាជធានី ខេត្ត ចុះក្រុង ស្រុក ឃុំ សង្កាត់ មានចំនួន ១៩,៩៩១៣រូប (ស្រី ៣៤០០រូប)​ដូច្នេះជាសរុប ក្រុមការងាររាជរដ្ឋាភិបាលដែលបានចុះបំពេញបេសកកម្មរយៈពេលជិត ៥ឆ្នាំកន្លងមកនេះ មានដល់ទៅ ៤០,៣២២រូប។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម ងី ច័ន្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ […]

5
Promotion