ក្រសួងមហាផ្ទៃ រៀបចំបង្កើតប្រព័ន្ធទិន្នន័យឧក្រិដ្ឋជន ដើម្បីកត់ត្រាអ្នកប្រព្រឹត្តបទល្មើស និងមុខសញ្ញាសង្ស័យ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើគម្រោងរៀបចំបង្កើតប្រព័ន្ធទិន្នន័យឧក្រិដ្ឋជន នាទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គស្នងការរង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ អ្នកមានប្រវត្តិប្រព្រឹត្តបទល្មើស និងមុខសញ្ញាសង្ស័យទាំងឡាយ នឹងត្រូវមានមុខនិងសាវតាសង្ខេប នៅក្នុងកម្មវិធីគ្រប់គ្រងបទល្មើស។ នេះគឺជាការដ្ឋានឌីជីថលថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ មុំទី៥ […]

ឯកឧត្តម កើត រិទ្ធ៖ រាល់ការចោទប្រកាន់ ស៊ើបសួរ ឬឃុំខ្លួនជនល្មើសដែលមានសញ្ជាតិ២ មិនបាច់ជូនដំណឹងទៅស្ថានទូតបរទេសទេ

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំដល់ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព នូវសំណុំរឿងនានា ជាពិសេស សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់, បទល្មើសជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ និងការចាប់ជំរិត ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិសុខ […]