ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា លោក Wang Wenbin ចេញមុខច្រានចោលការផ្សាយលាបពណ៌ថា ចិនឈប់ផ្តល់កម្ចីឲ្យកម្ពុជា។ លោកអះអាងថា ការផ្សាយលាបពណ៌នេះ គឺមិនអាចទៅរួចឡើយ ខណៈចិននៅតែបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជា។ តាមរយៈបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក Wang Wenbin បានលើកឡើងថា៖ «ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន»។ ប្រមុខការទូតចិនប្រចាំកម្ពុជារូបនេះ បានអះអាងទៀតថា រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា […]
Tag: ជំនួយ
សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណឆេកដែលបានលុបចោលបំណុលរបស់កម្ពុជា បង្វែរទៅជាជំនួយអភិវឌ្ឍន៍
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម Martin Vávra បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរអំពីទំនាក់ទំនងមិត្តភាព […]
