កម្មវិធីផ្តល់ដី ការពារព្រៃ! រដ្ឋ សម្រេចផ្តល់ដីដល់ពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដក្នុងមួយគ្រួសារ ៣ហិកតា ចំនួន ៥០០គ្រួសារ នៅទីតាំងជំហានទី១

រាជរដ្ឋាភិបាល សម្រេចផ្តល់ដីដល់ពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដក្នុងមួយគ្រួសារ ៣ហិកតា ចំនួន ៥០០គ្រួសារ នៅទីតាំងជំហានទី១ ចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការឲ្យដឹងក្នុងលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥​ នៅវិមានសន្តិភាព។ ក្នុងកិច្ចប្រជុំ បានពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃឈើដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ […]

លិខិតបញ្ជាក់ប្រវត្តិដីធ្លីជាអ្វី? ធ្វើយ៉ាងដូចម្ដេច? នៅឯណា? អស់ប្រាក់ប៉ុន្មាន?

លិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាលិខិតដែលបញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ ដើម្បីធ្វើជាអំណះអំណាងបញ្ជាក់ថាដីនោះជារបស់បុគ្គល ឬមានម្ចាស់ពិតប្រាកដ សម្រាប់ការស្នើសុំធ្វើបណ្ណកម្មសិទ្ធិស្របតាមផ្លូវច្បាប់ និងក៏មានសារៈសំខាន់សម្រាប់ការទិញលក់ដីធ្លី ឬធ្វើកិច្ចសន្យាផ្សេងៗផងដែរ។ នេះបើតាមការផ្ដល់និយមន័យជាទូទៅ។ ថ្មីៗនេះ មានប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំស្រាយចម្ងល់ពាក់ព័ន្ធនឹងលិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាពិសេសនីតិវិធីនៃការស្នើសុំសេវា ទីតាំងស្នើសុំ និងតម្លៃនៃសេវាមួយនេះ។ តបនឹងចម្ងល់នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានផ្ដល់ការពន្យល់ដោយផ្អែកលើទិដ្ឋភាពគតិយុត្តដូចខាងក្រោម។ លោកបណ្ឌិត ទូច សុឃៈ បានលើកយកប្រកាសអន្តរក្រសួងលេខ ១៤៣៤២ប្រក […]

ក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋរស់នៅជាប់បុរាណដ្ឋាននៅក្រុង ស្រុកមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានដោះស្រាយជាបណ្តើរៗ

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយក្តីព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជាប់បុរាណដ្ឋាននៅក្រុង ស្រុកមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានធ្វើការដោះស្រាយជូនបងប្អូនជាបណ្តើរៗ។​ ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅនេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤​ ៤៣៧បណ្ណ ត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ​ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងនោះក្រុងសៀមរាបត្រូវចេញបណ្ណចំនួន ៣ពាន់១១៩បណ្ណ ក្នុងនោះចំនួន៣ពាន់៩៦បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និង ២៣បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ​ និងស្រុកប្រាសាទបាគង ត្រូវចេញបណ្ណចំនួន […]

ទម្លាយការពិត! រឿងភ្នំ ១៥០០ ម្ចាស់ស្រុកគេយល់ព្រមហើយ នៅឡើយតែអ្នកក្រៅភូមិសាស្ត្រ​និងប្រពន្ធលោកធំ បន្តតវ៉ា

បន្ទាប់ពីសម្ដេចធិបតី ហ៊ុន​ម៉ាណែត​នាយករដ្ឋមន្ត្រី ប្រកាសយកដីជុំវិញតំបន់ភ្នំ​១៥០០​ (​ផ្លូវអន្ទង់អាំង)​ទុកអភិរក្សជាតំបន់ទេសចរណ៍​ប្រជាពលរដ្ឋចំនួន​៦៧​គ្រួសារ​ក្នុងចំណោម​ ៩៨​គ្រួសារ​ ដែលរស់នៅកាន់កាប់សាងសង់សំណង់ខុសច្បាប់នៅលេីដីរដ្ឋ​នៅភូមិ​ដីក្រហម​ឃុំ​អន្លង់រាប​ស្រុកវាលវែង​ខេត្តពោធិសាត់​បានស្ម័គ្រចិត្តចាកចេញ​និងយល់ព្រមសហការទទួលយកការដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរ​និងរាជរដ្ឋាភិបាល។ ដោយឡែកនៅសល់​ចំនួន​៣១​គ្រួសារទៀត​ដែលភាគច្រេីនអ្នករាជធានីភ្នំពេញ​និងក្រៅភូមិសាស្ត្រ​បានតវ៉ាមិនព្រមសហការទទួលយកគោលនយោបាយដោះស្រាយរបស់អាជ្ញាធរ។ នេះបើយោងតាមឯកសារដែលត្រូវបានទម្លាយលើបណ្តាញសង្គមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដ៏គួរឲ្យទុកចិត្តមួយបានឲ្យដឹងថា ការតវ៉ាភាគច្រេីន​គឺធ្វេីតាមការញុះញង់របស់ឈ្មោះ​ថៃ​ថេរ៉ាគុន​អនិកជនខ្មែររស់នៅរដ្ឋតិចសាស់​សហរដ្ឋអាមេរិក​ដែលតែងតែបង្ហោះវីដេអូភូតកុហកមហាជនថា ខ្លួនរស់នៅលេីដីដែលខ្លួនកាន់កាប់ថាជាដីស្របច្បាប់​ខណៈដីនោះគ្មានប័ណ្ណកម្មសិទ្ធិ​សង់ផ្ទះគ្មានលិខិតអនុញ្ញាត​និងសង់ផ្ទះរំលោភលេីដីចំណីផ្លូវស្ទេីរតែទាំងអស់។ ដោយឡែក​លោកជំទាវ​សុខុម​ហ៊ុន​ពុទ្ធារី​ ដែលជាភរិយារបស់ឯកឧត្តម​ផូវ​សំភី​ប្រតិភូរាជរដ្ឋាភិបាលជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ​និងជានាយកសាលាច្បាប់​នៃបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជាក៏មានឈ្មោះតវ៉ា​ក្នុងចំណោមអ្នកតវ៉ាទាំង​៣១​គ្រួសារដែរ។ សូមបញ្ជាក់ថា​ទោះបីប្រជាពលរដ្ឋដែលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ក៏ដោយក៏អាជ្ញាធរ​និងរាជរដ្ឋាភិបាល​បានដោះស្រាយគោលនយោបាយជូនគ្រប់ៗគ្នា​ដោយដោះដូរដីនៅទីកន្លែងផ្សេង​ស្ថិតនៅភូមិប្រម៉ោយ​ឃុំប្រម៉ោយ​ស្រុកវាលវែង​ដដែល ព្រមទាំងធ្វើផ្លូវកៅស៊ូប្រវែង​៥គីឡូម៉ែត្រ តភ្លេីងអគ្គីសនីចូល​និងធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនថែមទៀតផង៕

អាជ្ញាធរ ចាត់វិធានការច្បាប់លើក្រុមអាណាធិបតេយ្យចូលរុករានទន្ទ្រានយកដីរដ្ឋ​នៅស្រុកគូលែន ខេត្តព្រះវិហារ​

លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ​បញ្ជាក់អំពីការចុះអនុវត្តវិធានការផ្លូវច្បាប់ចំពោះក្រុមអាណាធិបតេយ្យមួយក្រុម ដែលចូលរុករានទន្រ្ទានដីរដ្ឋបានចុះបញ្ជីរួច ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសីលាដាម៉ិច ស្ថិតក្នុងភូមិសាស្ដ្រស្រុកគូលែន។ ការបញ្ជាក់បែបនេះបានធ្វើឡើងនៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសបើកសន្និសីទសារព័ត៌មានក្រោយពីបានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមដែលរំលោភយកដីរដ្ឋ​កាលពីថ្ងៃទី០៦មីនា។ លោក ណុប វុធ្ធី បានបញ្ជាក់ថា ដីដែលមានវិវាទនោះមិនមែនជាដីរបស់ក្រុមហ៊ុននោះទេ ជាដីរបស់រដ្ឋ ដែលបានសម្បទានទៅឲ្យក្រុមហ៊ុនវិយោគ​អភិវឌ្ឍនៅតាមមូលដ្ឋាន ដើម្បីឲ្យការងារធ្វើជូនពលរដ្ឋ។ លោកបញ្ជាក់ថា មុនការចុះអនុវត្តវិធានការការពារដីរដ្ឋឲ្យបាននេះ អាជ្ញាធរបានហៅក្រុមពលរដ្ឋមកអប់រំណែនាំជាច្រើនលើកច្រើនសារ។ រយៈពេលកន្លងមកនេះ មានពលរដ្ឋមួយចំនួនដែលជឿតាមការអូសទាញរបស់ក្រុមជនអាណាធិបតេយ្យ […]

អាជ្ញាធរបំភ្លឺ៖ បុគ្គលដែលផ្ញើសារទៅសម្តេចថា មានមន្ត្រីប្លន់ដីរាស្ត្រនៅខេត្តក្រចេះ ជាអ្នកទន្ទ្រានដីសម្បទានសង្គមកិច្ច

កន្លងមកនេះ មានគណនីតេឡេក្រាមឈ្មោះ គ្រូ ឈង បានផ្ញើសារផ្ដល់ព័ត៌មានចូលក្នុងតេឡេក្រាម សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានខ្លឹមសារថា “សម្តេចពុក សម្តេចម៉ និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បុត្រា បុត្រី ទាំងប្រឹង ប្រែងតស៊ូជាតិសាសនាព្រមទាំងប្រជាពលរដ្ឋអោយរស់សុខសប្បាយ។ […]

បុរីជនបទ នឹងបន្តពង្រីកទៅតាមតំបន់នានានៅតាមបណ្តាខេត្តទូទាំងប្រទេស

បុរីជនបទ នឹងបន្តពង្រីកទៅតាមតំបន់នានានៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី១៦ មករា ២០២៤នេះ ប្រជាពលរដ្ឋ ជាពិសេស អតីតយុទ្ធជនចំនួន ២០០គ្រួសារ ក្នុងខេត្តស្វាយរៀង បានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានដូចជា៖ គ្រួសារពលី ២៤ នាក់ ស្រី ២៣នាក់, គ្រួសារទទួលមរណៈភាព ៧នាក់ ស្រី ៧នាក់ , គ្រួសារបាត់បង់ ៣នាក់ […]

5
Promotion