ទោះមហាជនមិនពេញចិត្ត ដេត ស្រីនាថ នៅតែបន្តចង់ឡើងឆាកបវរកញ្ញាជាលើកទី៣ ក្នុងឆ្នាំ២០២៥ !

មកទល់ពេលនេះមហាជននៅតែមិនទាន់សប្បាយចិត្តនូវទង្វើររបស់ ដេត ស្រីនាថ ដែលបានធ្វើពហិការមិនចូលរួមប្រកួត Miss Planet International 2024 នាពេលកន្លងមក ដោយឡែកចូលឆ្នាំ២០២៥ភ្លាមកញ្ញា ដេត ស្រីនាថ បានលើដៃសុំឱកាសពីមហាជនក្នុងការឡើងឆាកបវរកញ្ញាជាលើកទី៣ ដើម្បីបំពេញក្តីស្រមៃខ្លួន ។  កញ្ញា ដេត ស្រីនាថ បានទទួលស្គាល់ថា មហាជននៅតែមិនទាន់រំងាប់ចិត្ត ឬសប្បាយចិត្តនូវរឿងដែលនាងបានធ្វើនាពេលកន្លងមកទេ តែទោះជាយ៉ាងណានាងមិនបោះបង់ក្តីស្រមៃដែលចង់បង្ហាញមុខនៅលើឆាកបវរកញ្ញាដើម្បីដណ្តើមមកុដជាថ្មីឡើយ ផ្ទុយទៅវិញនៅក្នុងឆ្នាំ ២០២៥ នេះនាងនឹងវិលត្រឡប់មកឆាកបវរកញ្ញាជាថ្មីម្តងទៀត ។ កញ្ញា […]

ខន សុវណ្ណសូនីតា ទម្លាយថា​​ ឡើង​ជិះកង់បីទាំងមិនទាន់ងូតទឹក​ទៅហាត់​សម​ដើម្បីចូល​រួមប្រ​កួត​MPI 2024 ជំនួស ដេត ស្រីនាថ នៅវិនាទីចុងក្រោយ

បវរកញ្ញាកំសត់ គឺជាងារដែលមហាជនដាក់ឲ្យកញ្ញា ខន សុវណ្ណសូនីតា បន្ទាប់ពីបវរកញ្ញារូបនេះ បានទៅជំនួសកញ្ញា ដេត ស្រីនាថ នៅលើឆាកអន្តរជាតិនៅវិនាទីចុងក្រោយ សម្រាប់ការប្រកួត Miss Pla​net International 2024 ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ ។ អ្វីដែលខ្លោចចិត្តនោះគឺ កញ្ញាបានបង្ហើបថា បានឡើងជិះកង់បីទាំងខ្លួនមិនទាន់ងូតទឹក ដើម្បីទៅហាត់សម ត្រៀមខ្លួនចូលប្រកួតជំនួស ។ កញ្ញា ខន សុវណ្ណសូនីតា […]

ត្រឡប់មកវិញលើកនេះ ដេត ស្រីនាថ មានគ្រប់បែបយ៉ាងដើម្បីដណ្តើមមកុដ Miss Planet International 2024 

កញ្ញា ដេត ស្រីនាថ ធ្លាប់ខកខានក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិម្តងរួចមកហើយ កាលពីប៉ុន្មានឆ្នាំមុនដោយសារបញ្ហាមួយចំនួន ដោយឡែកសម្រាប់លើកនេះនាងបានត្រៀមខ្លួនរួចរាល់ ដើម្បីដណ្តើមមកុដ Miss Planet International 2024 ដែលមានបេក្ខភាពមកពីជុំវិញពិភពលោកចូលរួមប្រកួតដល់ទៅ ៦៨ ប្រទេស ក្នុងនោះ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។ ការវិលត្រឡប់របស់កញ្ញា ដេត ស្រីនាថ លើកនេះ មិនដូចកាលពីមុនឡើយ ដោយនាងមកលើកនេះជាមួយនិងភាពជឿជាក់ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដណ្តើមមកុដ Miss Planet International […]

5
Promotion