លំដាប់រងទី ១ កុយ អេណា កំពុងវិឌ្ឍន៍ខ្លួនក្លាយជាតារាបង្ហាញម៉ូដដើម្បីចេញកើបលុយទាំងក្នុងនិងក្រៅប្រទេស

បើទោះបីជាមានឈ្មោះត្រឹមតែជាកញ្ញាឯកលំដាប់រងទី ១ តែ កញ្ញា កុយ អេណា ហាក់មានយីអ៊ុនខ្ពស់ព្រោះត្រូវបានបណ្តាក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុកអញ្ជើញចូលរួមក្នុងកម្មវិធីផ្សេងៗ ហើយចុងក្រោយនេះនាងកំពុងវិឌ្ឍន៍ខ្លួនក្លាយទៅជាតារាបង្ហាញម៉ូដ ដើម្បីបន្ថែមប្រាក់ចំណូល

នាថការី សុគា គឹមលាង ហៅ កូនអាន់ មិនចង់ល្បីឈ្មោះដោយសារថតសិចស៊ីខ្លាចប៉ះពាល់កិត្តិយស  

នាថការី សុគា គឹមលាង ហៅ កូនអាន់ កាន់តែល្បីឈ្មោះបន្ទាប់ពីបានបង្ហាញមុខក្នុងព្រឹត្តិការណ៍ធំៗជាប់ៗគ្នានាពេលកន្លងមក រហូតត្រូវបានអ្នកដឹកនាំរឿង និង បណ្តាក្រុមហ៊ុនជាច្រើនហៅនាងចូលរួមប្រលងបវរកញ្ញាក្នុងកម្មវិធីជាច្រើន ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ សុគា គឹមលាង បែរជាបដិសេធមិនចូលរួមប្រលង ឬថតភាពយន្តណាដែលសិចស៊ីខ្លាំងនោះទេ  ព្រោះខ្លាចប៉ះពាល់ដល់កិត្តិយស ។

ជក់ថតសំអាងពេក រឿន ណាត ស្រាប់ពោលពាក្យចង់បានផ្កាស្លាពីសង្សារ ! 

ស្របពេលត្រឡប់មកថតស្ពតសំអាងការឡើងវិញ​ ស្រាប់តែ កញ្ញា រឿន ណាត បានពោលពាក្យចេញ ចេញពីបេះដូងថា នាងរងចាំផ្កាស្លាពីគូ ស្នេហ៍យ៉ាងអន្ទះសា ។

លីវ ជីលី សុំបញ្ចប់អាជីពបវរកញ្ញាត្រឹមនេះព្រោះឈឺចាប់ខ្លាំងក្រោយបញ្ចប់ការប្រកួត Miss Supranational 2023

កញ្ញា លីវ ជីលី បានបង្ហាញនូវអារម្មណ៍ ឈឺចាប់ និងអស់សង្ឃឹមយ៉ាងខ្លាំងក្រោយបញ្ចប់ការប្រកួត Miss Supranational 2023 នៅប្រទេស ប៉ូឡូញ កាលពីពេលថ្មីៗនេះ ។

ជិតឈានដល់ការប្រកួតវគ្គសំខាន់ៗស្រាប់តែ បេក្ខភាព Miss Grand Cambodia 2023 អូ ដាវី បង្ហាញផ្ទះថ្មីក្រោយខំប្រឹងតស៊ូជាច្រើនឆ្នាំក្នុងវិស័យសិល្បៈ

កញ្ញា អូ ដាវី ក៏ជាបេក្ខភាព  Miss Grand Cambodia 2023 លេចធ្លោមួយរូបផងដែរក្នុងចំណោមបេក្ខភាពទាំង ២៥ រូបដែលតំណាងឱ្យខេត្តក្រុងនានា តែអ្វីដែលកាន់តែគួរឱ្យចាប់ អារម្មណ៍នោះ គឺកៀកថ្ងៃប្រកួតវគ្គសំខាន់ៗមក ដល់ ស្រាប់តែកញ្ញា អូ ដាវី បង្ហាញពីផ្ទះថ្មីមួយខ្នងដែលទើបតែសាងសង់រួចរាល់ ដែលកើតឡើងពីការខំប្រឹងតស៊ូរបស់នាងជាច្រើនឆ្នាំក្នុងវិស័យសិល្បៈ ។ 

ខ្លឹម ស្រីគា ប្រឹងសម្រកគីឡូអស់ជាច្រើនឆ្នាំនៅតែមិនជោគជ័យ តែមិនបោះបង់ក្តីស្រមៃ និងបន្តខំប្រឹងដើម្បីពង្រឹងទីផ្សារការងារ

ខ្លឹម ស្រីគា ធ្លាប់ជាកញ្ញាឯកលំដាប់ប្រទេសដែលមានសម្រស់ស្រស់ស្អាត និងមានរាងស្លីម នរណាៗក៏ចាប់អារម្មណ៍ដែរ តែចាប់តាំងពីប្រកួតក្នុងវិស័យបវរកញ្ញាចប់ បានធ្វើឱ្យ ខ្លឹម ស្រីគា ឡើងគីឡូខ្លាំងខុសប្រក្រតី រហូតធ្វើឱ្យនាងបាត់បងទីផ្សារ បានត្រឹមតែជាតួរងប៉ុណ្ណោះ ប៉ុន្តែចុងក្រោយនេះ ខ្លឹម ស្រីគា បានខំប្រឹងសម្រកគីឡូបានរាងស្អាត ដើម្បីទទួលបានទីផ្សារការងារក្នុងសិល្បៈមកវិញ ។

កូន ខ្មែរ  កាត់ រុស្សី ឌៀប សូហ្វៀរ៉ា រងចាំធំពេញវ័យសិន មុននឹងដាក់ពាក្យប្រលងបវរកញ្ញាលំដាប់ពិភពលោកជាបន្តទៀត  

ឌៀប សូហ្វៀរ៉ា បវរកញ្ញាលំដាប់រងទី ២ ក្នុងកម្មវិធី Little Miss Junior Idol 2023 កំពុងប្រឹងប្រែងហ្វឹតហាត់ ពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លា ដើម្បី​រងចាំដាក់ពាក្យប្រកួតក្នុងកម្មវិធីប្រលង​បវរកញ្ញាលំដាប់ពិភពលោកនានា …។

កៀកថ្ងៃឡើងយន្តហោះទៅប្រកួត Miss Supranational គូស្នេហ៍ លីវ ជីលី ផ្តល់កម្លាំងចិត្តខ្លាំងរហូតទប់ទឹកភ្នែកមិនជាប់

នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៣ នេះ កញ្ញា លីវ ជីលី នឹងឡើងយន្តហោះចេញទៅប្រកួតក្នុងកម្មវិធី Miss Supranational នៅប្រទេស ប៉ូឡូញ រួមជាមួយបុរសសង្ហារ សិលា ផងដែរ ។

ពពោះកូនទី២ តូតា កាន់តែស្ងាត់ពីសិល្បៈទៅសំងំកើបលុយលើអាជីវកម្មលក់គ្រឿងអលង្ការ

ចាប់តាំងពីរៀបការរួចតារាសម្តែង និង បង្ហាញម៉ូដ តូតា បានបាត់មុខឈឹងពីឆាកសម្តែង និង អាជីពបង្ហាញម៉ូដ ពីព្រោះនាងបានយកកូភ្លាមៗបន្ទាប់ពីរៀបការរួច ។

មិនឱ្យចាញ់មិត្តភក្តិ អតីតបវរកញ្ញាចក្រវាឡ កម្ពុជា ២០២០ រ៉េត សារីតា ត្រៀមដឹកដៃមិត្តប្រុសចូលរោងការនៅបំណាច់ឆ្នាំនេះ !

មិត្តភក្តិជាច្រើនបានរៀបការជាបន្តបន្ទាប់ ធ្វើឱ្យតារាស្រី រ៉េត សារីតា នៅមិនសុខទេ នាងត្រៀមនឹងរៀបចំពិធីមង្គលការរបស់ខ្លួនឱ្យផ្អើលពិភពសិល្បៈនៅបំណាច់ឆ្នាំ ២០២៣ ខាងមុខនេះ ។