សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានគូសបញ្ជាក់ថា […]
Tag: តុលាការធម្មនុញ្ញថៃ
លោក ភីថា តុលាការធម្មនុញ្ញថៃ ប្រកាសព្យួរឈ្មោះពីសមាជិកសភា មុនការបោះឆ្នោតជុំទីពីរ
តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធ ទី ១៩ ខែកក្កដានេះ បានប្រកាសព្យួរតំណែងពីសមាជិកសភារបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជាបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាមិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដើម្បីប្រជែងការបោះឆ្នោត ដោយ សារតែការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនឯកជន។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន The Nation ។

