ស្របពេលតម្រូវការនាំចូលធ្យូងថ្មក្នុងឆ្នាំ ២០២២ មានទឹកប្រាក់ជាង៥៥៤លានដុល្លារនិងនៅប៉ុន្មានខែដើមឆ្នំា២០២៣មានទឹកប្រាក់ជាង២៧៩លានដុល្លារ បច្ចុប្បន្នខេត្តព្រះសីហនុមានក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើរោងចក្រផលិតអគ្គិសនីប្រើដោយថាមពលធ្យូងថ្មមានចំនួន៣ ក្នុងនោះមានក្រុមហ៊ុន Cambodian Energy Limited(CEL) ផលិតថាមពលអគ្គិសនីបាន ២៣៥មេហ្គាវ៉ាត់,ក្រុមហ៊ុន C.I.I.D.G Erdos Hongjun Electric Power Co., Ltd ផលិតថាមពលអគ្គិសនីបាន១៣៥មេហ្គាវ៉ាត់និងក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltdផលិតថាមពលអគ្គិសនីបាន៧០០មេហ្គាវ៉ាត់។
