ក្រសួងសុខាភិបាល ប្រកាសប្រមូលយកមកវិញនូវថ្នាំលើសឈាមឈោ្មះ AMLOCOR-10 Box/3×10 Tablets ចំនួន១ឡូតិ៍ដែលមានលេខឡូត៏ B131J006, Exp=05-2024 បានធ្លាក់គុណភាព (ធ្លាក់ Dissolution Test) បន្ទាប់ពីបានវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិថុនា។ ក្រសួងបានឲ្យដឹងថា នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានទិញឱសថមួយចំនួនពីតាមបណ្តាឱសថស្ថាន និងឱសថស្ថានរង បញ្ចូនទៅវិភាគគុណភាព ដើម្បីធានាគុណភាពឱសថដែលកំពុងចរាចរនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។ […]

