លទ្ធផលពិនិត្យគុណភាពទឹកទន្លេមេគង្គ នៅស្ទឹងត្រែង មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមីក្នុងប្រទេសឡាវនៅឡើយទេ។ នេះបើតាមការឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយមបានសហការ ជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ បានចុះទៅពិនិត្យគុណភាពទឹកនៅខេត្តស្ទឹងត្រែង ដោយបានយកសំណាកទឹកទន្លេមេគង្គពីទីតាំងចំនួន២៖ ទី១)នៅខាង លើក្រុងស្ទឹងត្រែងប្រមាណ ៣គីឡូម៉ែត្រ និងទី២)នៅក្បែរព្រំដែនប្រទេសឡាវ ខាងក្រោមទំនប់វារី […]
Tag: ទន្លេមេគង្គ
កម្ពុជា កំពុងតាមដានគុណភាពទឹកទន្លេមេគង្គ ក្រោយករណីកំពប់សារធាតុគីមីចូលដៃទន្លេ ក្នុងប្រទេសឡាវ
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ កម្ពុជាបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទវហេតុនៃការលេចធ្លាយចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមកពីឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបានឲ្យដឹងថា ស្ទឹងណាម […]
របាយការណ៍ថ្មី! ត្រីចម្រុះក្នុងទន្លេមេគង្គ ប្រឈមនឹងការថមថយបាត់ទៅវិញយ៉ាងឆាប់រហ័ស
របាយការណ៍ថ្មីបង្ហាញពីសារៈសំខាន់នៃត្រីចម្រុះ ក្នុងទន្លេមេគង្គសម្រាប់មនុស្សរាប់សិបលាននាក់។ របាយការណ៍នេះក៏បង្ហាញផងពីក្តីបារម្ភថាប្រភេទសត្វដ៏អស្ចារ្យទាំងនេះកំពុងរងគ្រោះថ្នាក់ ថមថយបាត់ទៅវិញយ៉ាងឆាប់រហ័ស ដោយមួយភាគប្រាំកំពុងប្រឈមនឹងការផុតពូជ។ Mekong’s Forgotten Fishes ដែលជារបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយអង្គការ WWF និង 25 អង្គការដែលមានមូលដ្ឋាននៅទន្លេមេគង្គក្នុងតំបន់ និងពិភពលោក ផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបរាប់លម្អិតអំពីប្រភេទត្រីដ៏អស្ចារ្យនៅក្នុងទន្លេមេគង្គ។ ត្រីចម្រុះដ៏អស្ចារ្យទាំងនេះមានសារៈសំខាន់សម្រាប់សុខភាព សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជនរាប់សិបលាននាក់នៅទូទាំងតំបន់ ក៏ដូចជាសុខភាពទូទៅនៃប្រព័ន្ធទន្លេ ប៉ុន្តែពួកវាស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ដោយមួយក្នុងចំនោម៥ ដែលត្រូវបានគំរាមកំហែងដល់ការផុតពូជ។ […]
Wonders of the Mekong សាទរកម្ពុជា ចំពោះការផ្អាកគម្រោងទំនប់វារីអគ្គិសនីចំនួនពីរនៅទន្លេមេគង្គ ភាគខាងជើងប្រទេស
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានអបអរសាទរប្រទេសកម្ពុជា ចំពោះការផ្អាកគម្រោងទំនប់វារីអគ្គិសនីដ៏រ៉ាំរ៉ៃចំនួនពីរ នៅទន្លេមេគង្គភាគខាងជើងនៃប្រទេសកម្ពុជា។ Wonders of the Mekong នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ បានផ្សព្វផ្សាយផែនទីអភិវឌ្ឍន៍ទំនប់ និងបានបញ្ជាក់ថា៖ «ដៃគូគម្រោងរបស់យើងនៅមជ្ឈមណ្ឌល Stimson បានបង្កើតឧបករណ៍ត្រួតពិនិត្យទំនប់វារីអគ្គិសនីមេគង្គ ហើយបានផលិតក្រាហ្វិចដ៏ល្អនេះ បង្ហាញពីទីតាំងទំនប់នានាដែលកំពុងដំណើរការ កំពុងសាងសង់ ឬត្រូវបានស្នើឡើងដើម្បីសាងសង់នៅតាមបណ្តោយ នៃផ្នែកសំខាន់នៃទន្លេមេគង្គ។ […]
កម្ពុជា ស្នើកូរ៉េជួយបង្កើតវិទ្យាស្ថានអង្កេតជលសាស្រ្តថ្មីមួយទៀត
ឯកឧត្ដម ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យនិងវាយតម្លៃគម្រោងដំឡើងស្ថានីយផ្កាយរណប និងស្ថានីយព្យាករណ៍ស្វ័យប្រវត្តិអាកាសធាតុ ដោយមានការចូលរួមពីលោក Shin Yonghwa នាយករង KOICA ប្រចាំកម្ពុជា លោក Ryu Dong Wook នាយកប្រតិបត្តិត្រួតពិនិត្យ និងអធិការកិច្ចកូរ៉េ និងមន្ត្រីគ្រប់គ្រងកម្មវិធី KOICA ប្រធាននាយកដ្ឋានឧតុនិយម និងមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក […]
កម្ពុជា និងបណ្តាប្រទេសដែលមានសត្វផ្សោតទន្លេ ប្តេជ្ញាអនុវត្តរួមគ្នាក្នុងកិច្ចការពារផ្សោតទឹកសាប
កម្ពុជា រួមនឹងរដ្ឋាភិបាលនៃបណ្តាប្រទេសនៅតំបន់អាស៊ី និងអាមេរិកខាងត្បូងដែលមានសត្វផ្សោតទន្លេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីជួយសង្គ្រោះ និងផ្តល់សង្ឃឹមក្នុងការរស់រានរបស់ផ្សោតទន្លេនៅក្នុងពិភពលោក។ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូក្រសួង និងតំណាងអង្គការ WWF ប្រចាំនៅកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិរយៈពេលពីរថ្ងៃ ដើម្បីរៀបចំ និងអនុម័តសេចក្តីថ្លែងការណ៍ជាសកល ស្តីពីការអភិរក្សសត្វផ្សោតទន្លេ។ កិច្ចប្រជុំនេះរៀបចំដោយរដ្ឋាភិបាលកូឡុំប៊ី និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF នៅទីក្រុងបូហ្កូតា ប្រទេសកូឡំប៊ី។ […]
កម្ពុជា បង្ហាញការប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គលើឆាកអន្តរជាតិ តាមរយៈសិល្បៈ និងវិទ្យាសាស្ត្រ
វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញយ៉ាងមោទននៃវត្តមានផ្សោត ទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជុំជាអន្តរជាតិមួយស្តីពី “ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក” នៅប្រទេសកូឡុំប៊ីកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា)។ ភ្ជាប់ជាមួយគ្នានេះ គណៈប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWFកម្ពុជា ក៏បានបង្ហាញពីការសមិទ្ធិផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេសវិទ្យាសាស្ត្រ […]
ដំណឹងរីករាយពីទន្លេមេគង្គ! ប្រទះឃើញកូនផ្សោតកើតថ្មីទី៦ នៅអន្លង់ផ្សោតកាំពី
រដ្ឋបាលជលផល នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ ប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ […]
