ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន […]
Tag: បាក់ឌុប
លទ្ធផលបាក់ឌុប៖ ឆ្នាំនេះ បេក្ខជនប្រឡងជាប់ជាង ១០ម៉ឺននាក់ ខណៈនិទ្ទេស A កើនដល់ ២,២១៦នាក់
ដូចការគ្រោងទុក ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀតនៅទូទាំងប្រទេស។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា មានបេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ […]
ក្រសួងអប់រំ ណែនាំពីវិធានការសុខភាព និងសុវត្ថិភាព ក្នុងដំណើរការប្រឡងបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ បានណែនាំដល់គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ព្រមទាំងបេក្ខជនទាំងអស់ ពីវិធានការសុខភាព និងសុវត្ថិភាពក្នុងអំឡុងពេលនៃដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដើម្បីចូលរួមលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាព។ ក្នុងសេចក្តីណែនាំ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យផ្សព្វផ្សាយសេចក្តីណែនាំប្រតិបត្តិស្តីពី វិធានការសុខភាព និងសុវត្ថិភាព […]
បាក់ឌុប ០៨តុលា ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះជាប់»
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង៖ ០៨ តុលា ២០២៤ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចជា៖ ដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤,ដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ , ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌កំណែទម្រង់ការប្រឡងបាក់ឌុប ជាបទពិសោធន៍ដ៏ល្អមួយសម្រាប់យកមកអនុវត្តនៅក្នុងសង្គម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យ ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។ សម្តេចធិបតីមានប្រសាសន៍ថា ពិតណាស់កំណែទម្រង់នៃការប្រឡងបាក់ឌុបនេះ មិនងាយស្រួលទេ ការផ្លាស់ប្តូរផ្នត់គំនិតសង្គម ឪពុកម្តាយ សិស្ស តាំងពីឆ្នាំ២០១៤បានគឺពិបាកណាស់ មិនស្រួលដូចឥលូវទេ។ សូម្បីនៅឆ្នាំ២០១៥ ២០១៦ […]
ក្រសួងអប់រំវាយតម្លៃថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានដំណើរការល្អ ស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»
ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចនេះ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣។ ក្រសួងអប់រំ បានលើកឡើងថា ដំណើរការសំណេរនៃការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន […]
ក្រសួងអប់រំប្រកាសថា ការប្រឡងបាក់ឌុបថ្ងៃទី១ បានបញ្ចប់ដោយជោគជ័យ!
ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកានេះ ប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី១ បានបញ្ចប់ដោយជោគជ័យ។ ក្នុងដំណើរការសំណេរនាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ពេលព្រឹកមានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា ជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយឡែករសៀល មាន២មុខវិជ្ជាគឺ គីមីវិទ្យា ភាសាបរទេស […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរបេក្ខជនប្រឡងបាក់ឌុប ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ដើម្បីទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា
“ជូនពរប្អូនៗ ក្មួយៗ ដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២ – ២០២៣ ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដើម្បីទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា” នេះជាសារជូនពររបស់សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះ។ នៅថ្ងៃអាទិត្យនេះ គណៈគ្រប់គ្រង និងគណៈកម្មការកណ្ដាលប្រចាំមណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត កំពុងមានភាពមមាញឹកក្នុងការបិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្លង់បន្ទប់ និងបទប្បញ្ញត្តិក្នុងការប្រឡង ព្រមទាំងត្រៀមរៀបចំឯកសារពាក់ព័ន្ធនានាឱ្យបានរួចរាល់ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានថាដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ […]
ឆ្នាំមុនធ្លាក់! ឆ្នាំនេះបេក្ខជន ហែម ស៊ីណាត វ័យ ៥៧ឆ្នាំ វិលមកប្រឡងបាក់ឌុបជាថ្មី ដូចការតាំងចិត្តរបស់ខ្លួន
ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈបណ្តាសង្គមផ្លូវការរបស់ខ្លួននៅថ្ងៃទី២ ខែវិច្ឆិកានេះ បង្ហោះសារជូនពរ និងផ្តល់កម្លាំងចិត្ត ជូនបេក្ខជន ហែម ស៊ីណាត ឱ្យទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំថ្មីនេះ។ ទន្ទឹមនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងខំមិនសារជូនពរនូវបេក្ខជនប្រឡងចាស់ជាងគេរូបនេះដែលមានអាយុ ៥៧ឆ្នាំ ហើយគេនៅចាំបានថា បេក្ខជនរូបនេះបានបរាជ័យម្តងហើយកាលពីសម័យប្រឡងឆ្នាំ២០២២។ អ្នកស្រី ហែម ស៊ីណាត គ្រូអក្ខរកម្ម នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ […]
បាក់ឌុប២០២៣៖ បេក្ខជនប្រឡងជាង ១៣ម៉ឺននាក់ ក្រោមក្រសែភ្នែកគណៈមេប្រយោគ និងគណៈកម្មការជិត ៣ម៉ឺននាក់
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣នេះ ដោយដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាពនិងលទ្ធផលទទួលយកបានពោលគឺ “អ្នកចេះគឺជាប់”។ ក្រសួងកំណត់ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា […]
