ឆ្លើយតបសម្តេចតេជោ ប្រេស៊ីលនឹងពិចារណារៀបចំឱ្យមានគ្រូបង្វឹកផ្នែកកីឡាបាល់ទាត់ បាល់ទះ មកកាន់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលសារតាំង លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទាក់ទងទៅនឹងការពង្រីក […]

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ប្តេជ្ញាពង្រឹងមិត្តភាពប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតបន្ថែមទៀត

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត សារៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ថ្លែងនៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាល់ក្នុងឱកាសនេះ […]

ឯកឧត្តម ហ៊ុន ម៉ានី បញ្ចេញទស្សនៈបែបនេះ ក្រោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចាញ់ស្រីលង្កា និងរងការរិះគន់ពីអ្នកគាំទ្រ

“ខ្ញុំបានទស្សនាការប្រកួត​បាល់​ទាត់​វគ្គ​ជម្រុះ​ Asian Cup Qualifier ជុំ​ទី​២ រវាង​ក្រុម​ជម្រើស​ជាតិ​កម្អុជា​យើង និង​ក្រុមជម្រើស​ជាតិ​ស្រី​លង្កា ដែល​​បាន​ប្រព្រឹត្តទៅ​នៅ​ទឹកដី​កម្ពុជា​។​ ជា​លទ្ធ​ផល​ យើង​បាន​ទប់​ទល់​រហូត​ដល់​ស្មើ​នៅពេញម៉ោង តែ​យើង​មិន​អាច​យក​ឈ្នះ​ក្រុម​ស្រីលង្កា​បាន​នៅ​ការ​សម្រេច​ដោយ​គ្រាប់​បាល់​ប៉េណាល់​ទី​។​ ក្នុង​នាម​ជាគាំទ្រ​ ខ្ញុំសូម​កោត​សរសើរដល់​កីឡាករ​ជម្រើសជាតិ​យើង​ទាំងអស់​គ្នា​ដែល​បាន​ខិតខំ​យ៉ាង​ស្វិត​ស្វាញ​ដើម្បី​ប្រកួត​តំណាង​ឱ្យ​ជាតិ​។ វិស័យ​បាល់​ទាត់​របស់​យើង​មាន​ការ​បោះ​ជំហាន​ទៅមុខ​គួរ​ជាទី​មោទនៈ បើ​ទោះ​ជា​យើង​មិន​ទាន់​ឈរលំដាប់​កំពូល​ក្នុង​តំបន់​ក្តី​ តែយើងគួរ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ក្រុមជម្រើស​ជាតិ​បាន​វិវឌ្ឍខ្លួន​ក្នុង​រយៈ​ពេល​ចុងក្រោយ​ថ្មីៗនេះ។ យើងជឿជាក់​ ហើយ​​បន្តគាំទ្រ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​! យើង​គាំទ្រ​កីឡាកម្ពុជា!” នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី លើគណនីហ្វេសប៊ុកនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ […]

សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាគ្រូបង្វឹកកិត្តិយសដឹកនាំការប្រកួតក្រុមបាល់ទាត់តារាកម្ពុជា ដើម្បីសប្បុរសធម៌នៅថ្ងៃទី១ឧសភា

សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញដឹកនាំការប្រកួតដោយ​ផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤​ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើហ្វេសប៊ុកឲ្យដឹងថា “ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars)ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។ […]

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។