ក្លាហានណាស់ ! ឆ្លងកាត់មុខកាំបិតអស់ក្បែរសែនដុល្លារ អ៊ីងអ៊ីង បានសម្រស់ដូចបំណង 

ជាច្រើនឆ្នាំមកនេះតារាសម្តែង អ៊ីងអ៊ីង ធ្លាប់បានឆ្លងកាត់មុខកាំបិតរាប់មិនអស់ មិនថាផ្ទៃមុខ ឬដងខ្លួន សរុបជាទឹកប្រាក់អស់ប្រមាណខ្ទង់សែនដុល្លារ ទំរាំបានរូបរាងនិងមុខមាត់ស្រស់ស្អាតដូចក្តីប្រាថ្នា ។

អ៊ីងអ៊ីង គឺជាតារាសម្តែងសិចស៊ីមួយដែលមានឈ្មោះល្បីល្បាញគួរសម ប៉ុន្តែក្នុងអំឡុងពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញស្រាប់តែនាងដកខ្លួនឆ្ងាយពីពិភពសិល្បៈដោយទៅសំងំរកស៊ីជាមួយដៃគូរបស់ខ្លួនវិញ ដោយឡែកថ្មីៗនេះ អ៊ីងអ៊ីង បែរជាវិលត្រឡប់មកកាន់វិស័យចាស់ ថែមទាំងទទួលថតស្ពតផ្សាយពាណិជ្ជកម្ម និងសំអាងការជាដើម …។

ការវិលត្រឡប់របស់ អ៊ីងអ៊ីង លើកនេះមើលទៅពិតជាប្លែក ជាពិសេសរូបរាងនិងសម្រស់របស់នាងតែម្តង សូម្បីតែអ្នកគាំទ្រក៏មានការស្រឡាំងកាំងនិងចំណាំនាងមិនបានដែរ ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺ អ៊ីងអ៊ីង ថែមក្លាហានបញ្ចេញនូវទូរលេខដែលខ្លួនបានកែសម្ផស្សឱ្យមហាជនបានដឹងលឺ ។ 

អ៊ីងអ៊ីង បានរៀបរាប់ថា « មិនមែនមិនធ្លាប់ស្អាតធម្មជាតិនោះទេ តែខ្ញុំមិនសំណាងជួបបញ្ហាជំងឺមួយ ខ្ញុំប្រើពេលមួយឆ្នាំដើម្បីព្យាបាលនៅប្រទេស វៀតណាម ។ ពេលខ្ញុំជារួចពីជំងឺ អ្វីដែលខ្ញុំទទួលបានគឺបាត់បង់សម្រស់ឡើង១២គីឡូក្រាម ពិបាកចិត្ត បាក់ទឹកចិត្តផងអ្នកដែលធ្លាប់ជួបទើបយប់អារម្មណ៍នេះ ។ តែខ្ញុំមិនបានបោះបង់ខ្លួនឯងចោលនោះទេ ខ្ញុំបានងើបមកខំរកគ្រប់វិធីដើម្បីបានស្អាតវិញ ខ្ញុំជឿមនុស្សស្រីណាក៏ចង់ស្អាតដែរ ។ ល្មមបានរាងនិងរូបសម្រស់មកវិញខ្ញុំលះបង់ចំណាយអស់ប៉ុណ្ណា ទទួលកាឈឺចាប់បែបណា លំបាកបែបណានឹងបានលទ្ធផលបែបណា គឺនៅក្នុងរូបភាពទាំងនេះបងប្អូន ។ នៅឆ្នាំ ២០២១៩ មកដល់ឆ្នាំ២០២៥ ខ្ញុំធ្លាប់ធ្វើដើមទ្រូង , កែច្រមុះ , បូមខ្លាញ់ , ដាំសក់ , ធ្វើរាងលេខ១១ , ដើមដៃ បឿករ , ធ្វើមុខ ចាក់សៀតផ្កា , ភ្នែក , មាត់ , ថ្ពាល់ និងធ្វើធ្មេញជាដើម… សរុបមកអស់ជិត១០ម៉ឺនដុល្លារ ។

ទស្សនិកជនមានការភ្ញាក់ផ្អើលនៅពេលដែលឃើញ អ៊ីងអ៊ីង បញ្ចេញទិន្ន័យពីការវះកាត់របស់ខ្លួន តែទោះជាយ៉ាងណាម្នាក់ៗបានសរសើរពីភាពក្លាហានរបស់នាងដែលហ៊ានបញ្ចេញឱ្យគ្រប់គ្នាបានដឹងដោយមិនខ្មាស់អៀន ៕