មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ២០២៣ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ(PKO) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបចំទទួលការចុះត្រួតពិនិត្យត្រៀមហ្វឹកហ្វឺនសហប្រធានរួមគ្នាកម្ពុជា ចិន និង១៨ប្រទេសផ្សេងទៀត ក្នុងកម្មវិធីលំហាត់សមយុទ្ធរួមគ្នាលើជំនាញបោសសម្អាតមីនមនុស្សធម៌។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោកសម្អាតមីន និងកាកសំណល់សង្គ្រាម កន្លងមក​រហូតមកទល់នឹងពេលបច្ចុប្បន្ន បានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយកិច្ចសហការល្អ ជាមួយ​នឹងបណ្ដាប្រទេសជាដៃគូ ក្នុងការពង្រីកលើការងារបណ្ដុះបណ្ដាលជំនាញបោកសម្អាតមីន និងរក្សាសន្តិភាពដល់​កងកម្លាំងរបស់កម្ពុជា ដើម្បីមានគ្រប់លទ្ធភាពក្នុងការចូលរួមបម្រឲ្យសកម្មភាពមនុស្សធម៌របស់អង្គការសហប្រជាជាតិ។ រដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក ដែលរហូតមកដល់ឆ្នាំ២០២៣នេះ […]