ធនាគារជាតិនៃកម្ពុជា បានសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី, លុបបំណុល ១០លានរៀល ចំពោះយោធិនពិការ និងលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសងប្រាក់ដើម ចំពោះយោធិនក្នុងសមរភូមិប្រយុទ្ធ។ ក្នុងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ចេញនូវសេចក្ដីណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក […]
Tag: បំណុល
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោង BRI របស់ចិន មិនមែនជាអន្ទាក់ឲ្យខ្មែរជាប់បំណុលវ័ន្តករនោះទេ
ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុនលើការកសាងផ្លូវល្បឿនលឿននេះ បានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្តែង ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចសហប្រតិបត្តិការមិត្តដែកថែបមិនអាចកាត់ថ្លៃបានរវាងកម្ពុជា និងចិន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងខ្សែក្រវ៉ាត់និងផ្លូវ (BRI)របស់ចិន បានជួយកម្ពុជាយ៉ាងច្រើន ដោយមិនបានធ្វើបាប […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនខ្ចីបំណុលបរទេសដោយគ្មានហេតុផល រហូតដល់ជំពាក់វ័ណ្ឌកឡើយ
កម្ពុជាមិនខ្ចីបំណុលគេរហូតដល់វ័ណ្ឌកឡើយ គឺខ្ចីយកមកវិនិយោគលើហេដ្ឋានរចនាសម្ព័ន្ធធំៗ ដើម្បីបម្រើដល់សេដ្ឋកិច្ច ពោលគឺមិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតីមានប្រសាសន៍ថា យើងមិនមែនបាត់អធិបតេយ្យភាពទៅប្រទេសណា ដោយសារកម្ចីនោះទេ ហើយយើងក៏មិនមែនខ្ចីបំណុលដោយគ្មានហេតុផល […]
អ្នកជំនាញបារម្ភពីបំណុលឯកជន និងពលរដ្ឋជំពាក់គ្រឹះស្ថានធនាគារនៅកម្ពុជា
បំណុលដែលវិស័យឯកជន និងពលរដ្ឋជំពាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានជាង ៥៧,៨ពាន់លានដុល្លារអាមេរិកស្មើនឹង ១៨៩% នៃទំហំសេដ្ឋកិច្ចរបស់កម្ពុជា។ កំរិតបំណុលនេះ ខ្ពស់ជាងកំរិតបំណុលរបស់ពិភពលោកទាំងមូលដែលមានតែ ១៤៦% នៃទំហំសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការឲ្យដឹងពីលោក ង៉ែត ជូ អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ អ្នកជំនាញរូបនេះ បានបញ្ជាក់ថា សម្រាប់បំណុលសាធារណៈរបស់ដែលមានតែរង្វង់ ៣០% នៃ GDP ប៉ុណ្ណោះ ពោលគឺអាចនៅខ្ចីបានច្រើនទៀត។ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភ […]
កម្ពុជា មានកម្រិតបំណុលទាបបំផុត ធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់
មជ្ឈដ្ឋានទូទៅតែងសម្តែងក្តីបារម្ភថា កម្ពុជាជំពាក់បរទេសច្រើន, តើកំរិតបំណុលរបស់កម្ពុជានាពេលបច្ចុប្បន្នច្រើនគួរអោយបារម្ភដែរឬទេ? លោក ង៉ែត ជូ អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញតារាបណ្តាប្រទេសដែលមានកំរិតបំណុលខ្ពស់ជាងគេទាំង១២។ ក្នុងនោះ ប្រទេសវេនីស៊ូអេឡា គឺជាប្រទេសដែលមានបំណុលខ្ពស់លំដាប់លេខ១ ក្នុងពិភពលោកគឺរហូតដល់ទៅ ៣៥០% នៃទំហំសេដ្ឋកិច្ចរបស់ខ្លួន (សូមបញ្ជាក់ដែរថាសេដ្ឋកិច្ចរបស់ប្រទេសនេះបានដួលរលំទៅហើយ)។ ក្នុងចំណោមប្រទេសទាំង១២ យើងក៏សង្កេតឃើញមានប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនខ្លាំងដែលយើងតែងសរសើរក៏មានកំរិតបំណុលខ្ពស់ខ្លាំងណាស់ដែរ ដូចជាប្រទេសជប៉ុន (២៦៦%) ប្រទេសសឹង្ហបុរី (១៣១%) និងសហរដ្ឋអាមេរិក (១២៨%)។ […]
