ឯកឧត្តម ប៉ែន បូណា៖ កម្ពុជា ប្រទេសតូច ប្រជាជនតិច តែទទួលបានការគាំទ្រនិងកោតសរសើរច្រើន

តាមរយៈបទអន្តរាគមន៍ នៅក្នុងសេចក្តីសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ កម្ពុជានៅតែផ្តល់តម្លៃយ៉ាងខ្ព់សដល់កិច្ចព្រមព្រៀងឈប់បាញ់និងគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អដដែល ហើយកិច្ចព្រមព្រៀងឈប់បាញ់ក៏កំពុងតែស្ថិតនៅជាធរមាន និងបន្តផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេសនិងប្រជាជនទាំងពីរ(កម្ពុជាថៃ) ក៏ដូចជាបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិសុខនៅក្នុងតំបន់ទាំងមូល។ តាមរយៈការអនុវត្តបទឈប់បាញ់ដោយសុច្ចរិត ស្មោះត្រង់ និងក្រោមស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាត្រូវបានគេស្គាល់និងកោតសរសើរកាន់តែច្រើនឡើងជាលំដាប់នៅលើឆាកអន្តរជាតិ។ ប្រទេសដ៏តូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានានៅក្នុងពិភពលោកតាមរយៈសកម្មភាពការទូតយ៉ាងសកម្មនិងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំកំពូលដែលមានសម្តេចមហាបវរធិបតី […]

ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ក្លាយជាមោទនភាពជាតិខ្មែរកាន់តែរឹងមាំ

មិនខុសពីបណ្តាប្រទេសនានាក្នុងពិភពលោកប៉ុន្មានទេ ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេសសរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹមដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។ នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងជាពិសេសពេលមានពិធីបុណ្យធំៗដូចជាព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ កម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេលយូរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ […]

ឯកឧត្តម ប៉ែន បូណា អំពាវនាវឲ្យចូលរួម​កម្ចាត់មនោគមន៍វិជ្ជាជ្រុលនិយម ​និងជម្លើយឱ្យអស់ពីសង្គមខ្មែរ

ក្រោយពីបុគ្គលមួយរូប តាំងខ្លួនជាអ្នកធ្វើការនៅ «ទូរទស្សន៍​សំឡេង​មនសិការ​ខ្មែរ» ដែលដឹកមុខដោយជន​ក្បត់​ជាតិ សម រង្ស៊ី បានទូរស័ព្ទប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងឈ្លើយចំពោះ សម្តេចតេជោ ហ៊ុន សែន នោះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងនាមជាអ្នកធ្លាប់ប្រកបអាជីពជាអ្នកសារព័ត៌មានជិត៣០ឆ្នាំ ឯកឧត្ត​ម មិនដែលឃើញនិងមិនដែលលឺអ្នកណាដែលអះអាងថា ធ្វើការក្នុងវិស័យសារព័ត៌មាន ហ៊ានប្រើសម្តីពាលព្រហើន ជម្លើយនិងមួលបង្កាច់បែបនេះទៅកាន់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិនោះឡើយ។ ឯកឧត្តម ប៉ែន […]

ឯកឧត្តម ប៉ែន បូណា៖ នេះហើយជាមនុស្សដែលចេះតែបើកមាត់ តែបិទភ្នែក បិទត្រចៀក និងបិទខួរក្បាល

រឿងព្រែកជីកហ្វូណនតេជោ ថ្នាក់ដឹកនាំបានពន្យល់រាប់ដងមិនឈ្នះដែលសូម្បីតែកូនក្មេងថ្នាក់បឋមក៏អាចយល់បានថា រាជរដ្ឋាភិបាលមិនបានខ្ចីលុយគេសូម្បីតែមួយសេនឡើយ។ គម្រោងនេះវិនិយោគតាមរូបមន្ត៖ សាងសង់-ប្រតិបត្តិការ- ផ្ទេរ ( BOT) ដែលវិស័យឯកជនជាអ្នកបោះទុនទាំងស្រុង។ ពេលសាងសង់រួចរាល់ ក្រុមហ៊ុនវិនិយោគនឹងធ្វើប្រតិបត្តិការដោយយកកម្រៃសេវាពីកប៉ាល់ដែលឆ្លងកាត់។ ដល់ពេលផុតកំណត់ ក្រុមហ៊ុននឹងផ្ទេរឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងទាំងស្រុង។ ការវិនិយោគទៀតសោតគឺខ្មែរគ្រប់គ្រង មិនមែនបរទេសទេ។ នេះជាការវិនិយោគដែលចំណេញទាំងអស់គ្នា៖ ក្រុមហ៊ុនក៏ចំណេញតាមរយៈប្រាក់ចំណូលពីការប្រើប្រាស់ព្រែកជីកនេះ។ អ្នកប្រើប្រាស់ព្រែកជីកក៏ចំណេញពីព្រោះពួកគេចំណាយតិចជាងមុននិងប្រើពេលក៏តិចជាងមុន។ ចំណែករាជរដ្ឋាភិបាលនឹងទទួលបានសិទ្ធិគ្រប់គ្រងទាំងស្រុងនៅពេលចប់កិច្ចសន្យាប្រតិបត្តិការ។ ក្រៅពីនេះ មានផលចំណេញជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋ ដូចជាមានទឹកសម្រាប់ធ្វើស្រែចម្ការ ចិញ្ចឹមសត្វ អេកូទេសចរណ៍ និងការបង្កើតមុខរបរផ្សេងៗជាច្រើនទៀត។ […]