ថ្នាក់ដឹកនាំ និងជាតំណាងគណបក្សសមាជិក CDI មកពីបណ្តាប្រទេសជុំវិញពិភព លោកបានប្រមូលផ្ដុំគ្នានៅក្រុងសៀមរាប ប្រទេសកម្ពុជា សម្រាប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-IDC) រៀបចំដោយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកសាងសន្តិភាពនៅក្នុងលំដាប់ពិភពលោកថ្មី»។ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ក្រុងសៀមរាប ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី។ ក្នុងសេចក្តីថ្លែងការណ៍ CDI កោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមយ៉ាងសកម្ម […]
Tag: ប្រជាធិបតេយ្យ
វេទិកាសន្តិភាពកម្ពុជា៖ ការបារម្ភរបស់ក្រុមអង្គការបរទេសមួយចំនួនតូច មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតរបស់កម្ពុជា
វេទិកាសន្តិភាពកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ចេញសេចក្តីថ្លែងការណ៍ឆ្លេីយតបទៅនឹងលិខិតចំហរបស់ក្រុមអង្គការបរទេសមួយចំនួនតូច ស្តីពីការព្រួយបារម្ភ ការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជា។ វេទិកាសន្តិភាពកម្ពុជា កត់សម្គាល់ឃើញថា ក្រុមអង្គការបរទេសមួយចំនួនតូច ដែលតាំងខ្លួនជាអង្គការសិទ្ធិមនុស្សអន្តរជាតិ បានចេញលិខិតចំហ សម្ដែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យធ្ងន់ធ្ងរនៅ កម្ពុជា ពិសេសបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងធ្លាក់ចូលទៅរបបផ្តាច់ការ ក្រោយពីរៀបចំការបោះឆ្នោតសកលឆ្នាំ២០២៣។ វេទិកាសន្តិភាពកម្ពុជា សោកស្តាយចំពោះលិខិតចំហខាងលើ ដែលបានលើកឡើងពុំមានការផ្ទៀងផ្ទាត់ព័ត៌មានត្រឹមត្រូវ ដែលមិនបានឆ្លុះបញ្ចាំងនូវទិដ្ឋភាពពិតរបស់កម្ពុជា ការអះអាងអំពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងចាត់ទុកអ្នករាយការណ៍ពិសេស UN ជាដៃគូសន្ទនាអំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព ។ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក […]
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រាប់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប ថា វិសោធនកម្មច្បាប់បោះឆ្នោតធ្វើឡើងក្នុងចេតនាល្អ
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ច្រានចោលទាំងស្រុង ចំពោះការអត្ថាធិប្បាយដែលជ្រើសរើសតែមួយជ្រុង និងធ្វើនយោបាយូបនីយកម្មរបស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប ដែលបដិសេធស្ថានភាពពិតនៃលំហពលរដ្ឋ និងនយោបាយនៅមុនការបោះឆ្នោតជាតិនៅកម្ពុជា។ ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែមិថុនា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថា “កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស”។ ក្នុងនោះស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានលើកឡើងនូវតថភាព ៤ចំណុច។ មាន១ចំណុច ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា គូសបញ្ជាក់ថា ការចោទប្រកាន់ថា […]
