អាជ្ញាធរជាតិអប្សរា បន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ និងបង្កើតផលិតផលទេសចរណ៍ថ្មី ឱ្យបានកាន់តែច្រើនកន្លែងថែមទៀត ក្នុងគោលបំណងធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនារមណីយដ្ឋានអង្គរ ទទួលបានបទពិសោធន៍ល្អ និងអាចពន្យារការស្នាក់នៅបានយូរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សារៀបចំទៅលើវង់ទស្សនាជាច្រើន នៅតំបន់អង្គរ តាមរយៈការដំឡើងបរិក្ខារទេសចរណ៍ ដែលអាចផ្តល់ព័ត៌មានបន្ថែមអំពីប្រាសាទនីមួយៗដល់ទេសចរជាតិ និងអន្តរជាតិនូវចំណុចទាក់ទាញ រយៈពេលនៃការទស្សនា ព្រមទាំងប្រវត្តិនៃប្រាសាទផង […]
Tag: ប្រាសាទ
រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ទាត់ចោលសម្តីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលថាប្រាសាទតាក្របី និងប្រាសាទតាមាន់ជារបស់ថៃ
ថ្មីៗនេះ សារព័ត៌មាន The Nation របស់ថៃ និងកាសែត Khaosot បានស្រង់សម្តីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោកស្រី Sabida Thaiseth ថ្លែងថា ថៃកំពុងពន្លឿនការជួសជុលប្រាសាទតាក្របី និងជំរុញការចុះបញ្ជីប្រាសាទទាំងអស់តាមបណ្តោយព្រំដែនថៃ-កម្ពុជា។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានបញ្ជាក់ថា ប្រាសាទតាក្របី និងប្រាសាទតាមាន់ គឺជាតំបន់បេតិកភណ្ឌថៃ។ ជុំវិញការថ្លែងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបែបនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍ថ្មីៗនេះ ដោយលោកស្រី Sabida […]
នៅជាមួយកម្ពុជាជាង ៣០ឆ្នាំហើយ ស្ថាប័ន WMF របស់អាមេរិក មានមោទកភាព និងនៅតែបន្តជួយជួសជុលប្រាសាទភ្នំបាខែង
អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF ដែលជាស្ថាប័នអន្តរជាតិរបស់សហរដ្ឋអាមេរិក កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។ លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។ លោកបានពន្យល់ថា ក្រុមការងារបានជួសជុលផ្នែកកម្រាលនៅតាមជាន់ទាំងបួន ដែលតាងដោយអក្សរ F […]
ប្រើពេល ៦ឆ្នាំ ទើបប្រាសាទជមដែលទ្រុឌទ្រោមបាក់បែកខ្លាំង បានងើបឈររឹងមាំឡើងវិញ!
ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជា បានប្រើរយៈពេលអស់ ៦ឆ្នាំ ទើបបញ្ចប់គម្រោងជួសជុលប្រាសាទជម។ ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលចាប់ផ្តើមពីឆ្នាំ២០១៩មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោង នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ នៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានឱ្យដឹងថា ប្រាសាទជមបានងើបឈររឹងមាំឡើងវិញ […]
UNESCO ប្រកាសឱ្យការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ ខណៈយោធាថៃផ្លោងគ្រាប់ដាក់ប្រាសាទព្រះវិហារ ជាថ្មី
អង្គការ UNESCO សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយអំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់គ្រប់ទម្រង់ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី។ អង្គការ UNESCO នៅថ្ងៃទី១០ ខែធ្នូ បានរំលឹកភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់ពិភពលោក។ UNESCO បញ្ជាក់ថា ខ្លួននឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ […]
ជួសជុលរួចរាល់! តួប៉មរបស់ប្រាសាទឥដ្ឋលេខ១៣នៅលើខ្នងភ្នំបាខែង ដែលធ្លាប់តែទ្រុឌទ្រោម បានឈររឹងមាំជាថ្មីឡើងវិញ
ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល៧ខែ ដើម្បីជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែងឱ្យរឹងមាំឡើងវិញ ហើយបានបញ្ចប់ការជួសជុលនេះ ក្នុងដំណាក់កាលទី១នៅខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា គម្រោងជួសជុលតួប៉មប្រាសាទឥដ្ឋលេខ១៣ដំណាក់កាលទី១ បានចាប់ផ្ដើមតាំងពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ការជួសជុលដំណាក់កាលទី១នេះ ក្រុមការងារបានជួសជុលតួប៉មទី១៣ ចាប់តាំងតែពីខឿន ជើងជញ្ជាំង រហូតដល់ផ្តែរខាងលើ […]
អ្នកជំនាញ៖ ការចងក្រងឯកសារទាំងមុន និងក្រោយជួសជុល ដើម្បីធានាថា សម្បត្តិបេតិកភណ្ឌត្រូវបានថែរក្សានូវតម្លៃដើមយ៉ាងពិតប្រាកដ
ការអភិរក្ស គឺជាសកម្មភាពនៃការថែរក្សា ការពារ គ្រប់គ្រង និងស្តារឡើងវិញនូវមរតកបុរាណដើម្បីរក្សាទុកកុំឱ្យបាត់បង់ ការបំផ្លាញ ឬរឹចរិលដោយប្រការផ្សេងៗ។ គោលដៅនៃការអភិរក្ស គឺធានាការប្រើប្រាស់កេរមរតកដូនតាប្រកបដោយនិរន្តរភាព ដើម្បីបំពេញតម្រូវការមនុស្សបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ។ ឧទាហរណ៍ ការអភិរក្សសំណង់ប្រវត្តិសាស្ត្រ គឺថែរក្សាមរតករូបី ដូចជាប្រាសាទ បារាយណ៍ ស្ពានថ្នល់បុរាណ និងអរូបី ដោយផ្តោតលើចំណេះដឹង ទំនៀមទម្លាប់ប្រពៃណី និងទំនាក់ទំនងជាដើម។ ដូច្នេះការចងក្រងឯកសារទាំងមុន និងក្រោយជួសជុលសំណង់ប្រាសាទបុរាណ គឺជាកត្តាដ៏សំខាន់នៅក្នុងផ្នែកនេះ។ លោក […]
អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍នៃប្រាសាទភ្នំក្រោម
ក្រុមការងារអភិរក្ស និងជួសជុលប្រាសាទភ្នំក្រោម បានបញ្ចប់ការងារទាំងស្រុងនូវការជួសជុលប្រាសាទ ឥដ្ឋ ជ្រុងអាគ្នេយ៍ ដែលជាផ្នែកមួយនៃការងារថែរក្សាមរតកបតិកភណ្ឌ សម្រាប់មនុស្សជំនាន់ក្រោយ។ លោកមឿន ចន្រ្ទាថា បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍ ចាប់ផ្តើមពីខែឧសភា និងបញ្ចប់ទាំងស្រុងនៅពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ២០២៥នេះ។ លោកពន្យល់ថា ប្រាសាទនេះខូចខាត និងទ្រុឌទ្រោមខ្លាំងនៅផ្នែកដំបូលដែលមានស្នាមប្រេះ និងហែកចេញពីគ្នា។ ការណ៍នេះធ្វើឱ្យមានទឹកហូរច្រោះ ពេលមានភ្លៀងធ្លាក់ម្តងៗ។ […]
