អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចមិនយកអាករនាំចេញក្នុងនាំថ្មធម្មជាតិកែច្នៃរួច ហើយសម្រាប់ថ្មធម្មជាតិមិនទាន់កែច្នៃមួយចំនួនទៀត ត្រូវបានបញ្ចុះអត្រាអាករនៅត្រឹម ៥ ទៅ១០ភាគរយប៉ុណ្ណោះ ដើម្បីជួយឱ្យអាជីវកម្មថ្មមានភាពប្រសើរឡើង។ ដើមឡើយ ដុំថ្មធម្មជាតិមិនទាន់កែច្នៃជាប់អាករ ៣០ភាគរយ ត្រូវបានបញ្ចុះនៅត្រឹម១០ភាគរយ។ ចំណែកផ្ទាំងថ្មធម្មជាតិមិនទាន់កែច្នៃ ត្រូវបានបញ្ចុះអត្រាអាករ ពី៣០ភាគរយ មកនៅត្រឹម ៥ភាគរយ។​សម្រាប់ដោយឡែក ថ្មធម្មជាតិកែច្នៃរួច ពីមុនជាប់អត្រាអាករ ២០ភាគរយ ឥលូវមកនៅ ០ភាគរយ។ បើតាមលិខិតរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា […]