ធ្លាប់ប្រកាសថាផ្អាកពីឆាកតន្រ្តីដើម្បីទុកពេលវេលាសម្រាកថែអារម្មណ៍ផ្លូវចិត្ត ស្រាប់តែថ្មីៗនេះ តារាចម្រៀងមេម៉ាយកូនមួយវ័យក្មេង ពេជ្រ សូលិកា ធ្វើឱ្យមហាជនចាប់អារម្មណ៍ឡើងវិញ បន្ទាប់ពីបានឡើងឆាកកាន់ក្បាលមេក្រូជាមួយនិងការសម្តែងដ៏អស្ចារ្យក្នុងកម្មវិធីជាច្រើន ។ កន្លងមក ពេជ្រ សូលិកា ធ្លាប់បានប្រកាសថា នាងនឹងផ្អាកពីការងារចម្រៀងរហូតដល់ដើមឆ្នាំ ២០២៥ ខាងមុខ បើទោះបីជាមានបណ្តាក្រុមហ៊ុនណាហៅនាងចូលរួមក្នុងកម្មវិធីណាក៏ដោយ ក៏នាងមិនទទួលដែរ ពីព្រោះនាងចង់ទុកពេលវេលាដើម្បីមើលថែខ្លួនឯង និងចង់រស់នៅដោយស្ងប់ស្ងាត់មួយរយៈពេលសិន ។ រំលងនេះការប្រកាសផ្អាកមិនទទួលការងារមិនបានមួយខែស្រួលបួលផង ស្រាប់តែថ្មីៗនេះ ពេជ្រ សូលិកា បានបង្ហាញពីគម្រោងការងារថ្មីៗរបស់ខ្លួនជាច្រើនឱ្យអ្នកគាំទ្របានដឹង […]
Tag: ពេជ្រ សូលីកា
មានរឿងអ្វី ពេជ្រ សូលីកា ចោលលុយខ្ទង់ម៉ឺនដុល្លារសុខចិត្តសំងំនៅផ្ទះ ?
ថ្មីៗនេះតារាចម្រៀង ពេជ្រ សូលីកា បានប្រកាសថា នាងមិនទទួលការងារសម្តែងនិងច្រៀងរហូតដល់ទៅឆ្នាំ២០២៥ ។ មិនដឹងថា ពេជ្រ សូលីកា មានរឿងអ្វីបានជាធ្វើឱ្យនាងសម្រេចចិត្តចោលការងារខ្ទង់ម៉ឺនដុល្លាររហូតដល់ទៅជាង ៣ ខែបែបនេះ ? ចាប់តាំងពីលែងលះជាមួយស្វាមីមក ពេជ្រ សូលីកា បានប្រឹងប្រែងធ្វើការងារទាំងយប់ទាំងថ្ងៃមិនហ៊ានសម្រាកឡើយ ដើម្បីរកប្រាក់ចិញ្ចឹមកូនប្រុស និងប្អូនស្រីជាទីស្រឡាញ់របស់ខ្លួន ក្នុងមួយខែៗនាងទទួលបានចំណូលរាប់ម៉ឺនដុល្លារពីការងារចម្រៀង សម្តែង និងចូលរួមកម្មវិធីធំៗ ។ អ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍កាលពីពេលថ្មីៗនេះស្រាប់តែតារាចម្រៀង ពេជ្រ […]
គ្មានដៃគូបណ្តើរនិងគេ ពេជ្រ សូលីកា បណ្តើរកូនប្រុសចូលរួមសម្ពោធ MV ចម្រៀងរបស់ ទេព បូព្រឹក្ស យ៉ាងកំសត់ !
តារាល្បីៗជាច្រើនដែលបានចូលរួមសម្ពោធ MV ចម្រៀង « ទេវរាជ » របស់តារាចម្រៀង ទេព បូព្រឹក្ស កាលពីពេលថ្មីៗនេះ ម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងបណ្តើរគ្នាជាគូជាមួយដៃគូទៅចូលរួមគ្រប់ៗគ្នា ដោយឡែកក្រឡេកមកមើលតារាចម្រៀងមេម៉ាយកូនមួយ ពេជ្រ សូលីកា វិញ បានបណ្តើរកូនប្រុសជាទីស្រឡាញ់ចូលរួមតែពីរនាក់យ៉ាងកំសត់បំផុត
