ការសម្រេចចិត្តនៅក្នុងការស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គឺជារបត់នៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន ក៏ដូចជាផ្ទាំងសម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដែលនាំមកនូវសក្តានុពលរបស់កម្ពុជាឈានទៅរកផ្លាស់ប្តូរការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែឯករាជ្យ។ ​មកដល់ពេលនេះ ចរិកលក្ខណៈ និងគោលបំណងនៃការកសាងព្រែកជីកហ្វូណនតេជោនេះឡើង វាជាទស្សនវិស័យដែលថ្នាក់ដឹកនាំកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីកសាង និងពង្រឹងឧត្តមភាពរបស់កម្ពុជា ពីព្រោះមកដល់ពេលនេះប្រព័ន្ធផ្លូវទឹកដែលមាននៅកម្ពុជា ដែលមានប្រវែងសរុបប្រមាណជា ១ ៧៥០គីឡូម៉ែត្រ គឺអាចត្រឹមតែតភ្ជាប់ផ្លូវដឹកជញ្ជូនត្រឹមទន្លេសំខាន់ៗបី គឺ ​ទន្លេ​មេគង្គ ទន្លេ​សាប និង​ទន្លេ​បាសាក់ប៉ុណ្ណោះ ប៉ុន្តែការតភ្ជាប់សមុទ្រគឺគ្មានឡើយ។ […]